+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករប្រដាល់សកលអាហ្សង់ទីនស្លាប់ក្នុងវ័យ២៣ឆ្នាំដោយសាររបួសពីការប្រកួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 164

កីឡាករប្រដាល់សកលអាហ្សង់ទីនវ័យ២៣ឆ្នាំ Hugo Santillan បានបាត់បង់ជីវិតដោយសាររបួសដែលទទួលរងអំឡុងការប្រកួតដណ្ដើមខ្សែក្រវាត់មួយ បីបួនថ្ងៃក្រោយការស្លាប់របស់កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev ក្នុងវ័យ២៨ឆ្នាំ។ 


Hugo បានដួលលើរេញកាលពីថ្ងៃសៅរ៍ បន្តិចក្រោយការប្រកួតខ្សែក្រវាត់ WBC Latino Silver lightweight ទល់នឹង Eduardo Javier Abreu ក្នុងប្រទេសអាហ្សង់ទីន ដែលបញ្ចប់ដោយស្មើគ្នា។

គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងទទួលការវះកាត់ តែបានស្លាប់កាលថ្ងៃព្រហស្បតិ៍ទី២៥ខែកក្កដាឆ្នាំ២០១៩៕


ប្រែសម្រួល៖ សានីត

ប្រភពនិងរូបថត៖ BBC 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖