+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនីអាមេរិកបំបែកឯតទគ្គកម្មពិភពលោករត់ផ្លោះរបង៤០០ម៉ែត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 105

ជើងឯកអូឡាំពិក Dalilah Muhammad បានបំបែកឯតទគ្គកម្មពិភពលោកវិញ្ញាសារត់ផ្លោះរបងចម្ងាយ៤០០ម៉ែត្រដែលបានកាន់កាប់ដោយកីឡាការិនីរុស្ស៊ីអស់រយៈពេល១៦ឆ្នាំ។

កីឡាការិនីវ័យ២៩ឆ្នាំរូបនេះបានប្រើថេរវេលា៥២.២០វិនាទីក្នុងថ្ងៃផ្ដាច់ព្រ័ត្រការប្រកួតរត់ប្រណាំងជើងឯកអាមេរិក US National Championship នៅ Iowa។ កំណត់ត្រាចាស់ដែលគ្រប់គ្រងដោយអតីតកីឡាការិនីរុស្ស៊ី Yuliya Pechonkina គឺ៥២.៣៤វិនាទី។

នាង Dalilah Muhammad និយាយថានាងរំភើបខ្លាំងមែនទែនចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ។

ដោយឡែក ក្នុងថ្ងៃប្រកួតនោះដែរ លេខ២បានទៅលើកីឡាការិនីវ័យ១៩ឆ្នាំ Sydney McLaughlin ជាមួយថេរវេលា៥២.៨៨វិនាទី និងលេខ៣បានលើ Ashley Spencer ប្រើពេល៥៣.១១វិនាទី៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖