+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ារ៉ាតុនចក្រភពខ្មែរ២០១៩កើនអ្នកចូលរួម១០ភាគរយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 51

ព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិ ចក្រភពខ្មែរ បានប្រារព្ធឡើងក្នុងរដូវកាលទី៦ ដោយទទួលការគាំទ្រយ៉ាងផុលផុស លើទឹកដីមរមតក អង្គរ ក្នុងខេត្តសៀមរាប នៅថ្ងៃអាទិត្យទី ៤សីហា។ ទាំងភ្ញៀវជាតិ និងពិសេសភ្ញៀវអន្តរជាតិ ដែលមានចំនួនជាង៤០% ក្នុងចំណោមអ្នកចូលរួមរត់ ចម្រុះជាតិប្រសាសន៍ជាង៥០ប្រទេស សរុបជាង ៣៥០០នាក់ បានបង្ហាញទឹក សប្បាយរីករាយ។


ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ភ្ញៀវទេសចរណ៍ ដែលបានចូលរួមរត់នៅឆ្នាំនេះ ចំនួន ១៥៨៤នាក់ គឺមានកំណើន ១៥% បើធៀបនិងឆ្នាំ ២០១៥ ខណៈភ្ញៀវជាតិ បានស្ទុះឡើង ១០% ផងដែរ។ ឯកឧត្ដម បានបន្ថែមថា កំណើនភ្ញៀវបរទេសក្នុង ការរត់ម៉ារ៉ាតុនចក្រភពខ្មែរ គឺជាតឹកតាង ដែលបញ្ជាក់ថា កម្ពុជា មានស្ថេរភាព នយោបាយ និងសន្តិភាព ពេញបរិបូរណ៍ ហើយកម្ពុជា ក៏កំពុងមានផ្ដល់នូភាពកក់ក្ដៅ ទាក់ទាញទេសចរណ៍ផងដែរ។ ព្រឹត្តិការណ៍ ម៉ារ៉ាតុងទាំងនេះក៏ជាយុទ្ធសាស្ត្រមួយរបស់ក្រសួង ទេសចរណ៍ ដើម្បីបង្កើនសក្ដានុពល និងរួមចំណែកដល់ក្រសួងសេដ្ឋកិច្ច និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។


នេះជាលើកទី ៦ហើយ ដែលក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ ម៉ារ៉ាតុនចក្រភពខ្មែរ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍លើទឹកដី អង្គរ។ ក្នុងឆ្នាំ២០១៩នេះ មានការដាក់ប្រកួតប្រជែង វិញ្ញាសារ ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ ២១គីឡូម៉ែទ្រ ១០ គីឡូម៉ែត្រ និង រត់កម្សាន្តសម្រាប់កុមារ និងជាលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ដោយផ្ដើម និងបញ្ចប់ទីនៅមុខ ប្រសាទអង្គវត្ត។

ជាលទ្ធផលពីការប្រកួតយ៉ាងផុសផុលនេះ វិញ្ញាសារត់ ៤២គីឡូម៉ែត្របុរស លេខ ១បានទៅលើកីឡាករកម្ពុជាដើម្បីជប៉ុន Takizaki Kuniaki ដោយប្រើថិរវេលា ២ម៉ោង ៤៣នាទី និង ០៧វិនាទី ។ លេខ២ បានទៅកីឡាករជប៉ុន Yoneda michiyo និងលេខ៣ កីឡាករអាមេរិក Gruber Tim។


រត់ចម្ងាយ ៤២គីឡូម៉ែត្រផ្នែកនារី លេខ១ បានទៅកីឡាការិនីចិន SHN Hong xia លេខ២កីឡាការិនីជប៉ុន YamAMOTO Mari និងលេខ៣ កីឡាការិនីជប៉ុនYamamoto Eri។

រត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករជប៉ុន Yamauchi Daisuke លេខ២ បានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ គឺកីឡាករអង់គ្លេស David George។ ផ្នែកកនារី លេខ១ កីឡាការិនី Tanimara Yuko លេខ២ កីឡាការិនី SASAKI Natsuke និងលេខ៣ កីឡាការិនី Mashita Mieko ពោលគឺសុទ្ធតែជាកីឡាការិនីជប៉ុន។លទ្ធផលរត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកនារីលេខ១ បានទៅលើកីឡាការនីសហរដ្ធអាមេរិក Gernin Michlle លេខ២ កីឡាការិនីជប៉ុន Konishi Mosako និងលេខ៣ កីឡាការិនីអង់គ្លេស Vogel Sophie។


ឯផ្នែកបុរស លេខ១ បានទៅលើកីឡាករកម្ពុជា ឡៃ តេរ៉ង់ លេខ២ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា និងលេខ៣ បានទៅលើកីឡាករសហរដ្ធអាមេរិកVishnevsky Mark៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖