+855 16 757 168     samnob@keiladaily.com
KD Logo

អត្តពលិក​អង្គភាពកីឡានគរបាលជាតិចេញទៅប្រកួតពិភពលោក​នៅចិន​យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 205


ប្រតិភូ និង កីឡាករ កីឡាការិនី របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ចំនួន៤៨រូប បានចាកចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games ដែលនឹងរៀបចំឡើងពីថ្ងៃទី០៨ ដល់១៨ សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន។


បេសកម្មនេះ ដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមចំនួន ៩៦នាក់ និងចែកជើងហោះហើរចំនួនពីរផ្សេងគ្នា ដោយអត្តពលិកចំនួន ៤៨នាក់ ត្រូវចាកចេញនៅយប់ថ្ងៃទី ៥ សីហា ម៉ោង ១២:៣០នាទីយប់ ឈានចូលថ្ងៃទី ៦ សីហា ចំណែកអត្តពលិក ៤៨នាក់ ផ្សេងទៀត នឹងត្រូវឆ្ពោះទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី ៦ សីហា វេលាម៉ោង ១០:៣០នាទី។


សូមរំឭកថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩៦រូប និងកីឡាចំនួន១២ប្រភេទ រួមមាន ៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូកកានូ អោយទៅចូលរួមព្រឹត្តិការណ៍កីឡានគរបាលពិភពលោកលើកទី១៨ ឬ The 18th World Police and Fire Games ដែលសាធារណៈរដ្ឋប្រជាមានិតចិនធ្វើជាម្ចាស់ផ្ទះ៕


អត្ថបទ ៖ អេដមីនកណ្ដូប

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖