+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធ E-sports កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយក្លិប MCT និង​ប្រកាស​ទទួលស្គាល់ក្លិបថ្មីបន្ថែម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 93


សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានមួយកាលថ្ងៃសុក្រ ទី០៩ ខែកក្កដា នាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពីការចុះកិច្ចព្រមព្រៀងជាមួយក្លិប MCT E-sports និងទទួលស្គាល់ក្លិបជាសមាជិកថ្មីចំនួន៣ទៀត។


ពិធីនេះធ្វើឡើងដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ជា ច័ន្ទបរិបូណ៌ ដែលជាប្រធានសហព័ន្ធ, លោក សូវ ឆាយ ប្រធានក្លិប MCT E-sports, ថ្នាក់ដឹកនាំសហព័ន្ធ និងសមាជិកជាច្រើនទៀត។ 


លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាឲ្យដឹងថា ក្លិបថ្មីទាំង៣មាន SE7ENមកពីបាត់ដំបង និងក្លិបពីរទៀតនៅភ្នំពេញ គឺ SECTOR 7 និង Forest Entertainment។ លោកថា ដើម្បីទទួលបានសមាជិកភាពជាផ្លូវការ ក្លិបដែលចង់ចូលរួមត្រូវគោរពនូវលក្ខខណ្ឌរបស់សហព័ន្ធដែលមិនតម្រូវឲ្យពាក់ព័ន្ធនឹងអំពើអបាយមុខផ្សេងៗ។ លោកថា​ ក្លិប E-sports ជាកន្លែងបង្កើតធនធានកីឡាករ និងឲ្យកីឡាករហ្វឹកហាត់លត់ដំខ្លួនបង្កើនសមត្ថភាពឈានទៅប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា។


ជាមួយគ្នានេះ លោក សូវ ឆាយ ប្រធានក្លិប MCT E-sports អះអាងថា ការបន្ថែមសមាជិកនេះនឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងស្រុកដើម្បីចម្រាញ់យកជើងខ្លាំងតំណាងប្រទេស។ លោកថា នឹងព្យាយាមបង្កើតកម្មវិធីនានាដើម្បីធ្វើឲ្យកីឡាករកាន់តែមានសមត្ថភាពប្រកួតនឹងក្លិបដទៃទៀត។

ជាចុងក្រោយ លោក លន់ សាមឌី ក៏បានផ្ដាំផ្ញើដល់​កីឡាករ កីឡាការិនី E-sports ទាំងអស់ប្រឹងប្រែងប្រកួត និងប្រកាន់ខ្ជាប់នូវយុត្តិធម៌៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖