+855 16 757 168     samnob@keiladaily.com
KD Logo

តេក្វាន់ដូ ITF ប្ដេជ្ញាធ្វើឲ្យបានល្អក្នុងការប្រកួតជើងឯកពិភពលោក​នៅប៊ុលហ្គារី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 39


ប្រធានសហព័ន្ធ កីឡា តេក្វាន់ដូ អាយ ធី អែហ្វ កម្ពុជា ឯកឧត្តម កែវ រ៉េមី រំពឹង ខ្ពស់ថា អត្តពលិកថ្នាល និង ជម្រើសជាតិ របស់ ខ្លួន នឹង ទទួលបានលទ្ធផល ល្អ ក្នុងការ ដណ្ដើម យកមេដាយ មក ជូនជាតិ មាតុភូមិ នាព្រឹត្តិការណ៍ ជ្រើសរើស ជើងឯកតេក្វាន់ដូ ITF ពិភពលោក នៅ ប្រទេសប៊ុលហ្ការី នាចុងខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ។


ជាមួយ គ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ ដដែល បញ្ជាក់ ថា វិញ្ញាសាមួយចំនួន ដែលដាក់ ត្រៀម ចូលរួម ប្រកួត ក្នុងព្រឹត្តិការណ៍ ពិភពលោក មួយនេះ នឹងអាច ដណ្ដើមបាន មេដាយ រួមមាន Special, មេគុន, Power Breaking និង សំដែង ជាដើម ខណៈវិញ្ញា សាប្រយុទ្ធ នៅមានកម្រិត ហើយ ចាំបាច់ត្រូវពង្រើងបន្ថែ ម។


សូមជម្រាបថា សហព័ន្ធ កីឡាតេក្វាន់ដូ អាយ ធី អែហ្វ កម្ពុជា នឹង បញ្ចូន ប្រតិភូ គ្រូបង្វឹក និង អត្តពលិក សរុប ២៣ រូប ក្នុងមាន កីឡាករ កីឡាការិនី ១៧រូប ដើម្បីចូលរួម ប្រកួត ប្រជែង ក្នុងព្រឹត្តិការណ៍ តេក្វាន់ដូ ITF ជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និង លើកទី ២១ សម្រាប់ឈុតធំ នៅប្រទេស ប៊ុលហ្គារី ដែលធ្វើឡើង ចាប់ពី ថ្ងៃទី ២៤ ដល់ ៣០ ខែ សីហា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖