+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជាធ្វើមិនសូវបានល្អនៅថ្ងៃទី១ Asia Cross Country Rally ព្រោះហេតុផលមួយចំនួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 160

.

ក្រុមប្រណាំងរថយន្ដកម្ពុជាទទួល​បាន​លទ្ធផលមិនសូវល្អឡើយក្នុងការប្រកួតថ្ងៃដំបូង កាលថ្ងៃអាទិត្យ ទី១១ សីហា នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩ លើចំងាយផ្លូវជាង៤០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងប៉ាតាយ៉ា ទៅកាន់ខេត្តស្រះកែវ នឹងបន្តទៅ សាណាមឆៃ កេត ដោយសារបញ្ហាបច្ចេកទេស។

កីឡាករ សោម សុកុសល បានបញ្ជាក់ទាក់ទងនឹងកាប្រណាំងថា ការបើកបរ និងការបង្ហាញផ្លូវពីជំនួយការ មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែបែរជាបែកកង់ នៅសល់តែ២គីឡូម៉ែត្រចុងក្រោយ។


ជាមួយគ្នានេះ ជំនួយការបើកបរ កីឡាករ វង្ស គីមហួត ក៏បានបញ្ជាក់ដែរថា ផ្លូវថ្ងៃនេះមានការវង្វេងច្រើន តែនៅអាចធ្វើបានល្អ។ តែយ៉ាងណា មានបញ្ហាបន្តិចបន្តួច៤ទៅ៥គីឡូម៉ែត្រដំបូង  ព្រោះមិនបានហ្វឹកហាត់គ្រប់គ្រាន់។


ចំពោះកីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ២រូប បើកបររថយន្តលេខ១០៧ លើកឡើងថាពុំមានបញ្ហាអ្វីឡើយសម្រាប់ផ្លូវប្រណាំង តែកត្តាបច្ចេកទេសបានធ្វើឲ្យបាត់បង់ពិន្ទុច្រើន ព្រោះរថយន្តដាច់ខ្ចៅបាឡុងរហូតដល់ទៅ៣ដង តែមិនមានគ្រោះថ្នាក់ទេ។

.

សូមបញ្ជាក់ថា សម្រាប់ថ្ងៃប្រណាំងទី២ដែលប្រព្រឹត្តឡើងនៅថ្ងៃចន្ទ ទី១២ សីហានេះ ក្រុមរថយន្តប្រណាំង និងម៉ូតូ នឹងត្រូវប្រណាំងលើចំងាយផ្លូវសរុប ៥៩៦.៣៤ គីឡូម៉ែត្រ ចេញពី ណាខនណាយ៉ុក ឆ្ពោះទៅ កំពែងពេជ្រ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖