+855 16 757 168     samnob@keiladaily.com
KD Logo

លោក​ Derek​៖​ ខ្ញុំជា​បារាំង​ តែ​មាន​មោន​ទភាព​សម្ដែង​ ល្បុក្កតោ​ នៅ​អង្គរ​សង្ក្រាន្ត​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 545
គិតចាប់តាំងពី ឆ្នាំ២០១៣មក បុរសជនជាតិបារាំង Bidaut Derek បានចូលរួមសម្ដែងក្បាច់ល្បុក្កតោ រាល់ឆ្នាំក្នុងព្រឹត្តិការណ៍សង្ក្រាន្ត បន្ទាប់ពីមករស់នៅកម្ពុជាហាត់ ល្បុក្តោ និងគុនខ្មែរ ដំបូងបំផុតនៅឆ្នាំ២០១០។ Derek ថ្លែងថា ឱកាសសម្ដែងក្បាច់គុនមរតកខ្មែរមួយនេះ ទៅកាន់ភ្ញៀវអត្តរជាតិរាប់មឺនសែននា​ក់​ ក្នុងព្រឹត្តិការណ៍ដ៏ធំសប្ដាហ៍ក្រោយ ជាមោទនភាពដ៏ធំ ទោះខ្លួនមិនខ្មែរប្រជាជនខ្មែរក្ដី ៖«ខ្ញុំនៅទីនេះ៦ឆ្នាំអត់ដែលទៅណាអ្ហេ អត់ដែលទៅបារាំងវិញទេ។ ខ្ញុំ​ស្រ​​លាញ់ខ្មែរ ខ្ញុំស្រលាញ់ទឹកដីខ្មែរ ចឹងបានខ្ញុំនៅតែសុំចូលរួមសម្ដែងកម្មវិធីអង្គរសង្ក្រាន្ត។ ចឹងចាំជួបគ្នានៅហ្នឹងហូវ ចាំជួបគ្នាទស្សនាក្បាច់គុនខ្មែរទាំងអស់គ្នា​។​ ខ្មែរជាម្ចាស់ដើមនៃ ក្បាច់គុនខ្មែរ ហើយខ្ញុំសប្បាយដែលបានសម្ដែងបង្ហាញគេ ពន្យល់គេ»។

Derek ដែលបច្ចុប្បន្នក្លាយខ្លួនជាគ្រូបង្វឹកគុនខ្មែរ និងល្បុក្កតោផងនោះ បេជ្ញានឹងសម្ដែងឲ្យទាក់ទាក់បំផុតនៅ អង្គរសង្ក្រាន្តឆ្នាំនេះ ដើម្បីបង្កើនបរិយាកាស​ព្រឹ​ត្តិការណ៍ ពិសេសផ្សព្វផ្សាយក្បាច់គុនកេរ្តិតំណែលដូនតាខ្មែរមួយនេះ ទៅកាន់ភ្ញៀវអន្តរជាតិនាឱកាសនោះ។

លោក សាន គឹមស៊ាន ប្រធានសភាល្បុក្កតោកម្ពុជា មានប្រសាសន៍ថា Bidaut Derek គឺជាជនបរទេសតែម្នាក់គត់ ដែលបង្ហាញរាល់ខ្លួនការសម្ដែង ល្បុក្កតោ នៅ​​អង្គរសង្ក្រាន្ត។ លោកវាយតម្លៃថា ថ្វីបើ Derek មិនមែនខ្មែរ ប៉ុន្តែនេះជារូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្ត​រជា​តិ​ លើក្បាច់គុនខ្មែរដ៏ចំណាស់នេះ។

បើតាមប្រសាសន៍លោក សាន គឹមស៊ាន ឲ្យដឹងទៀតថា សភាល្បុក្កតោកម្ពុជា ហោចណាស់កំពុងត្រៀមកីឡាករ កីឡាការិនី ច្រើនជាង១០០នាក់ សម្ដែងស្នៀតពិ​សេ​ស អបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៦ ហើយ Bidaut Derek គឺជាជនជាតបរទេសតែម្ដងគត់ ដែលនឹងបង្ហាញខ្លួនក្នុងការសម្ដែងលើដីប្រាង្គប្រាសទ សប្ដា​ហ៍ក្រោយនេះ ៕

អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖