+855 16 757 168     samnob@keiladaily.com
KD Logo

Serena Williams ប៉ះ Maria Sharapova ក្នុងជុំទី១ US Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 122

កំពូលកីឡាការិនីវាយកូនបាល់ទាំង២ដួង Serena Williams និង Maria Sharapova នឹងត្រូវតតាំងគ្នាក្នុងជុំទី១ព្រឹត្តិការណ៍ US Open នៅ Flushing Meadows ក្នុងទីក្រុង New York។

នេះជាលើកដំបូងតាំងពីឆ្នាំ២០១៦មក ដែលអ្នកទាំងពីរពើបប្រទះគ្នាក្នុងការប្រកួត ខណៈជំនួបលើកចុងក្រោយគឺក្នុងវគ្គ៨នាក់ចុងក្រោយ Australian Open ៣ឆ្នាំមុន។ អ្នកទាំង២ធ្លាប់ប៉ះគ្នាសរុប២១លើករួចមកហើយ។

ចំណែកកីឡាការិនីអង់គ្លេស Johanna Konta ប៉ះកីឡាការិនីរុស្ស៊ី Daria Kasatkina ខណៈកីឡាករ Kyle Edmund ជួបកីឡាករអេស្ប៉ាញ Pablo Andujar។

រីឯ Dan Evans ប្រឈម Adrian Mannarino ស្របពេល Cameron Norrie នឹងប៉ះអ្នកឡើងពីវគ្គជម្រុះ។

ដោយឡែក កីឡាករការពារជើងឯក Novak Djokovic នឹងចាប់ផ្ដើមយុទ្ធនាការទល់នឹង Roberto Carballes Baena ខណៈជើងឯកនារីឆ្នាំមុន Naomi Osaka របស់ជប៉ុន នឹងលេងទល់ Anna Blinkova របស់រុស្ស៊ី។

Rafael Nadal នឹងជួប John Millman ខណៈជើងឯក Grand Slam ២០ដង Roger Federer នឹងជួបអ្នកឡើងពីវគ្គជម្រុះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖