+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមបាល់ទះមហាផ្ទៃចេញទៅប្រកួតពានមិត្តភាពនៅវិញឡុងថ្ងៃសៅរ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 144

សមាជិកក្រុមបាល់ទះក្រសួងមហាផ្ទៃបានចេញដំណើរទៅកាន់ខេត្តវិញឡុង ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា នេះហើយដើម្បីចូលរួមការប្រកួតពានរង្វាន់មិត្តភាពតបតាមការអញ្ជើញពីសហព័ន្ធបាល់ទះវៀតណាម។


ការប្រកួតនេះប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែសីហា។ កីឡាករមហាផ្ទៃចំនួន២៣រូបត្រូវបានបញ្ជូនទៅចូលរួមការប្រកួតនេះ ដែលមាន៨ក្រុម ចែកចេញជាពីរពូលមួយនេះ។ 

កាលឆ្នាំ២០១៨កន្លងទៅ  មហាផ្ទៃបានចំណាត់ថ្នាក់លេខ ៣។

សម្រាប់ឆ្នាំ២០១៩ មហាផ្ទៃស្ថិតនៅពូល A មាន Vinh Long, Trung Quoc និង Ho Chi Minh ។

ពូល B មានក្រុមមកពីម៉ាឡេស៊ី, Binh Dien Long An, Truyen Hinh Vinh Long, ក្រុមមកពីសិង្ហបុរី និង Bac Bac Ninh។

ការប្រកួតឆ្នាំនេះ គឺអ្នករៀបចំ បានអញ្ជើញក្រុមកាន់តែខ្លាំងៗជាងមុន។ នេះបើតាមសម្ដីលោក អ៊ូ សុផល គ្រូជំនួយក្រុមមហាផ្ទៃ។


គ្រូបង្វឹកដដែលបញ្ជាក់ថា នេះជាការប្រកួតដ៏ល្អដើម្បីសម្រួចសមត្ថភាពក្រុម ខណៈពុំសូវមានការប្រកួតច្រើននៅកម្ពុជា៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖