+855 16 757 168     samnob@keiladaily.com
KD Logo

សិក្ខាកាម៣០រូបចូលរួមវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិតមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 94

សិក្ខាកាមចំនួន៣០រូបបានចូលរួមវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិតមួយធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចាប់ពីថ្ងៃពុធ ទី២៨ ខែសីហា ដល់ថ្ងៃអាទិត្យ​ ទី០១ ខែកញ្ញា ដោយមានការចូលរួមឧទ្ទេសដោយ​លោក Shameem-Al-Mamun អ្នកជំនាញជនជាតិបង់ក្លាដែស។


លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ឲ្យដឹងថា កម្មវិធីដ៏ពិសេសនេះរៀបចំឡើងដើម្បីបំពេញចំណេះដឹងបន្ថែមដល់គ្រូៗបាល់ទះដែលមិនទាន់ឆ្លងកាត់ការសិក្សាកម្រិតមួយនេះ ហើយសិក្ខាកាមចូលរួមមកពី១២រាជធានី ខេត្ត និងពីក្លិបធំៗមួយចំនួនទៀតនៅកម្ពុជា។ 

លោក បឹង គឹមតោ រៀបរាប់បែបនេះ ៖"យើងដឹងហើយថា គ្រូបាល់ទះមួយចំនួនមិនទាន់បានឆ្លងកាត់​វគ្គសិក្សាកម្រិតមួយនេះទេ ដូច្នេះហើយទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, អង្គការសាមគ្គីអូឡាំពិក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីរៀបចំវគ្គនេះឡើង ដើម្បីជាការបណ្ដុះបណ្ដាលធនធានមនុស្សមួយ ឈានទៅបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីជាបន្តតាមរាជធានីខេត្ត ដើម្បីត្រៀម២០២៣ផង ក៏ដូចជាចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខដែរ។  ក្រោយពីចប់វគ្គសិក្សានេះ យើងនឹង​ជំរុញឲ្យពួកគាត់ខិតខំប្រឹងប្រែងជំរុញសកម្មភាពបណ្ដុះបណ្ដាលនៅតាមរាជធានី ខេត្ត ធ្វើម៉េចឲ្យកាន់តែសស្រាក់សស្រាំ"។


លោក បឹង គឹមតោ ក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ពង្រឹងបន្ថែមលើភាសាអង់គ្លេស ព្រោះការសិក្សាត្រូវការចាំបាច់ភាសាមួយនេះ ជាពិសេសនៅកម្រិត នឹងចេញទៅរៀននៅក្រៅប្រទេសតែម្ដង។ 

ជាមួយគ្នានេះ លោក Shameem-Al-Mamun បាន​បង្ហាញអារម្មណ៍រីករាយដែល​ចូលរួមជាគ្រូឧទ្ទេស ហើយលោកនឹងចែករំលែកចំណេះដឹងទាំងអស់ដល់សិក្ខាកាម។ លោកក៏ទទូចឲ្យសិក្ខាកាមទាំងអស់ប្រឹងប្រែងសិក្សាដើម្បីទទួលបានជោគជ័យផងដែរ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖