+855 16 757 168     samnob@keiladaily.com
KD Logo

១៦ក្រុមចូលរួមប្រកួតបាល់បោះនារី CamED លើកទី៥ ឆ្នាំ២០១៩ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 80

វិទ្យាស្ថាន CamED បានបើកការប្រកួតបាល់បោះនារីជ្រើសរើសជើងឯក ជាលើកទី៥ នៅឆ្នាំ២០១៩ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ដោយមានការចូលរួមប្រកួតប្រជែងចំនួន១៦ក្រុមកើនឡើងជាងឆ្នាំមុន។


លោក Carsey Barnettនាយកគ្រឹះស្ថានអប់រំខាងលើឲ្យដឹងថា អ្វីដែលប្លែកសម្រាប់ឆ្នាំ២០១៩នេះ ដោយគណៈកម្មការរៀបចំបានសម្រេចចិត្តជ្រើសរើសវិញ្ញាសា៣ទល់នឹង៣ ក្នុងគោលបំណងបង្កើតភាពងាយស្រួលដល់នារីៗអាចចូលរួមបានច្រើន។

ថ្នាក់ដឹកនាំដដែលពន្យល់ថា ការបង្កើនចំនួនក្រុមចូលរួមនេះ ព្រោះមានការលើកទឹកចិត្តពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងត្រៀមចូលរួមព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យដែលគ្រោងចាប់ផ្ដើមើលដំបូងនៅឆ្នាំ២០២០ ខាងមុខ។ មិនតែប៉ុណ្ណោះ ក៏មានការណែនាំពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ប្រចាំក្រសួងអប់រំ យុវជន និងកីឡា។


លោក Carsey Barnett បន្ថែមថា ការៀបចំការប្រកួតបាល់បោះនេះក៏ដើម្បីរឹតចំណងទំនាក់ទំនងមិត្តភាពក្នុងចំណោមនិស្សិត និងជំរុញឲ្យចេះធ្វើការជាក្រុមកាន់តែខ្លាំងតែផងដែរ និងមានចិត្តព្យាយាមជម្នះក្នុងការងាររបស់ខ្លួន។

គួរដឹងដែរថា បាល់បោះគឺជាប្រភេទកីឡាមួយក្នុងចំណោម៣ដែលវិទ្យាស្ថានសិក្សាដ៏ល្បីនេះតែងតែរៀបចំជារៀងរាល់ឆ្នាំ ដែលក្នុងនោះក៏មានបាល់ទាត់បុរស នារី , ប៉េតង់ ហើយក៏គ្រោងដំណើរការការប្រកួតហែលទឹកទៀតផង។


អ្វីគួរឲ្យកត់សម្គាល់នោះ បាល់បោះនារីក៏ធ្លាប់បានមេដាយមាសព្រឹត្តិការណ៍កីឡាជាតិ និងជាពិសេសកម្រិតឧត្តមសិក្សាដល់ទៅ៣សម័យជាប់គ្នាថែមទៀត៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖