+855 16 757 168     samnob@keiladaily.com
KD Logo

បេស្បលចិនតៃវ៉ាន់ នឹងបង្ហាញវត្តមានលើកដំបូងនៅកម្ពុជានាខែវិច្ឆិកា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 70


ដោយមើលឃើញ ពីការខិតខំប្រឹងប្រែង ស្របពេលដែលកីឡាករ កីឡាការិនី មានសន្ទុះអភិវឌ្ឈលឿន សមាគមកីឡាបេស្បលចិនតៃវ៉ាន់ បានប្រកាសថា នឹងនាំកីឡាករវ័យក្មេងរបស់ខ្លួន ប្រមាណជាង១០រូប មកប្រកួតមិត្តភាពជាមួយ ក្រុមបេស្បលរបស់សមាគមCBA នាអំឡុងខែវិច្ឆិកាខាងមុខនេះ។

ថ្លែងប្រាប់ នាឱកាសចូលរួមបិទលីគរដូវកាលទី១របស់CBA គ្រូ បង្វឹកបេស្បលរបស់សមាគមកីឡាបេស្បលចិនតៃវ៉ាន់ លោក Carlos Chung បានបង្ហាញក្តីរំពឹងខ្ពស់ថា វត្តមានរបស់ក្រុមតៃវ៉ាន់មកកម្ពុជាលើកដំបូងនេះ នឹងនាំមកនូវផលចំណេញច្រើន ដល់សមាគមកីឡាទាំង២ លើការងារ អភិវឌ្ឈន៍បច្ចេកទេស និងបទពិសោធល្អៗផងដែរ។



សម្ដីលោក Carlos Chung ៖ ខ្ញុំមានហេតុផល២យ៉ាងដែលខ្ញុំសម្រេចបញ្ជូនកីឡាកររបស់ខ្ញុំមកប្រកួតនៅកម្ពុចាជាមួយ CBA ហេតុផលទី១ គឺប្រទេសនេះមានវប្បធម៏ល្អ ប្រជាពលរដ្ឋរួសរាយរាក់ទាក់ ហេតុផលទី២ គឺខ្ញុំចង់ឱ្យប្រទេសទាំង២ មានទំនាក់ទំនងល្អ លើវិស័យកីឡាបេស្បល។ ខ្ញុំរំពឹងមុតម៉ាថា ពួកយើងនឹងទទួលបានបទពិសោធបច្ចេកទេសល្អៗរវាងគ្នានិងគ្នា ជាពិសេសពួកយើងនឹងបានសិក្សាពីបច្ចេកទេសគ្នាទៅវិញទៅដើម្បីបំពេញចំនុចខ្វះខាតបន្ថែម ទៅថ្ងៃមុខ។ 





ជាមួយគ្នានេះ ប្រធានសមាគមកីឡាបេស្បលកម្ពុជា CBA លោក ឆែម ដារ៉ា បានចាត់ទុក វត្តមាន របស់ក្រុមចិនតៃវ៉ាន់ថា ជាការវិវត្តន៍ថ្មីមួយរបស់សមាគម ក្នុងការកៀរគរដៃគូអភិវឌ្ឈន៍ ទាំងជាមួយចិនតៃវ៉ាន និងបណ្តាក្រុមហ៊ុនឯកជនដែលបានឧបត្ថម្ភដំណើរការលីគរបស់ខ្លួនកន្លងមក។

គួរបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុមបេស្បលរបស់ចិនតៃវ៉ាន់ សម្លឹងឃើញកម្ពុជា ជាដៃគូអភិវឌ្ឈន៍លើវិស័យកីឡាបេស្បល។ យុវជនដែលគ្រោងបង្ហាញវត្តមាននៅកម្ពុជា នាដើមខែវិច្ឆិកាខាងមុខនេះ ក៏មានមួយចំនួនជាកីឡាករអាជីពរបស់តៃវ៉ាន់ផងដែរ៕ 

រូបភាព ៖ PNN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖