+855 16 757 168     samnob@keiladaily.com
KD Logo

DIFT នាំនិស្សិតជប៉ុន១៩រូប មកផ្លាស់ប្តូរបទពិសោធលើវិស័យកីឡានៅកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 68

អង្គការ Global Incubation and Fostering Talent ហៅកាត់ថា DIFT នៅដើមខែ សីហា នេះ បានដឹកនាំនិស្សិតសាកលវិទ្យាល័យមួយរបស់ជប៉ុនមកទស្សនៈកិច្ចសិក្សា បំណងផ្លាស់ប្តូរបទពិសោធមួយចំនួនពាក់ព័ន្ធនិងវិស័យកីឡានៅកម្ពុជា។ ជាពិសេសគឺដើម្បីស្វែងយល់ពីគុណតម្លៃ ក្នុងការប្រឡូកជាមួយវិស័យកីឡានៅកម្ពុជា ក្រោមការឧទ្ទេសពីប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC លោក ញ៉ាន សុខវិសាល។

​អ្នកដឹកនាំកម្មវិធីប្រចាំអង្គការ DIFT អ្នកស្រី Yukari Hanamura បានគូសបញ្ជាក់ថា វត្តមាននិស្សិតជប៉ុនជិត២០រូបមកកាន់កម្ពុជាលើកនេះ ក៏ជាឱកាសដើម្បីសិក្សាពីគ្នាទៅវិញទៅមករវាងនិស្សិតជប៉ុន និងកម្ពុជា ពាក់ព័ន្ធនឹងគំនិតបង្កើតការច្នៃប្រឌិតពាក់ព័ន្ធនឹងការអប់រំ និងកីឡាផងដែរ។
​នេះជាសម្ដីអ្នកស្រី Yukari Hanamura ៖ នៅថ្ងៃនេះ បានដឹកនាំនិស្សិតសាកលវិទ្យាល័យរបស់ជប៉ុន មកទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធមួយចំនួនពាក់ព័ន្ធនឹងវិស័យកីឡានៅកម្ពុជា។ កម្មវិធីដែលយើងធ្វើនេះ គឺជាប្រភេទកម្មវិធីមួយសំដៅលើការបណ្តុះបណ្តាលផ្នែកអប់រំ ។ យើងនាំនិស្សិតមកទីនេះ ដើម្បីឱ្យពួកគេសិក្សាពីវប្បធម៌នាៗជាពិសេស ពួកគេបានរៀនពីភាពខុសគ្នាជាច្រើនរវាងកម្ពជា និងជប៉ុន ពាក់ព័ន្ធ ការអប់រំ និងវិស័យកីឡា។
​ក្រៅពីផ្លាស់ប្តូបទពិសោធនៅកម្ពុជា អង្គការ DIFT ក៏មានគម្រោងនាំនិស្សិតជប៉ុន និងនិស្សិតកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសកម្មភាពកីឡាមួយចំនួន ដល់សិស្សានុសិស្សតាមបណ្តាគ្រឹះស្ថានអប់រំរបស់រដ្ឋមួយចំនួននៅរាជធានីភ្នំពេញផងដែរ។ នេះបើតាម ការអះអាង ពីអ្នកដឹកនាំកម្មវិធីប្រចាំអង្គការ DIFT អ្នកស្រី Yukari Hanamura។

​គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអង្គការ Global Incubation and Fostering Talent បង្ហាញវត្តមាននៅកម្ពុជា។ ដោយឡែកបេសកម្មលើកទី២ ក្នុងឆ្នាំ២០១៩នេះ មានរយៈពេល៩ថ្ងៃតែប៉ុណ្នោះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖