+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធកីឡាកូនឃ្លីលើតុបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមសំដៅត្រៀមស៊ីហ្គេម២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 54


កង្វះខាតភាសាបរទេស និងចំនួនអ្នកលេងជាអាជីពតិចតួចត្រូវបានសហព័ន្ធកីឡាវាយកូនឃ្លីលើតុចាត់ទុកជារនាំងកសាងធនធានចៅក្រម អាជ្ញាកណ្ដាលក្នុងដើម្បីចូលរួមកាត់សេចក្ដីក្នុងការប្រកួតនានា ជាពិសេសលក្ខណៈអន្តរជាតិ។ នេះបើតាមការលើកឡើងពីលោកវេជ្ជបណ្ឌិត តេង សំណាង ដែលជាអគ្គលេខាធិការរងសហព័ន្ធ។

ដោយសារតែហេតុផលនេះ ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា សហព័ន្ធបានខិតខំអញ្ជើញអ្នកជំនាញដើម្បីបណ្ដុះបណ្ដាលធនធានដ៏សំខាន់ខាងលើសម្រាប់ជាតិ កាលពីថ្ងៃចន្ទ ០២ កញ្ញា ដល់ថ្ងៃទី០៦ ដោយមានការចូលរួមពីលោកស្រី Rachel Ramos ជាអាជ្ញាកណ្ដាល និងចៅក្រមកម្រិតពិភពលោកមកពីប្រទេសហ្វីលីពីន។


ជាមួយគ្នានេះលោកស្រី Rachel Ramos បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមចែករំលែកបទពិសោធដល់បេក្ខជនអាជ្ញាកណ្ដាល ចៅក្រមកម្ពុជា ដែលជាអតីតកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុ ហើយថា ពួកគេសុទ្ធចង់ចេះចង់ដឹងជំនាញថ្មីនេះ។


លោកស្រីបញ្ជាក់ថា បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះចៅក្រម អាជ្ញាកណ្ដាល, ការរៀបចំ, ច្បាប់ល្បែងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។ នេះក៏ជាលើកទី៤ដែរដែលអ្នកជំនាញរូបបានមកកាន់កម្ពុជា ហើយពីរលើកដំបូងបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិទៀតផង។


ជាចុងក្រោយលោក តេង សំណាង បញ្ជាក់ថា នេះជាលើកទីពីរដែលសហព័ន្ធរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមនេះឡើង បន្ទាប់ពីឆ្នាំ២០១៧ដែលមានសិក្ខាកាមជាង៣០នាក់ ខណៈឆ្នាំ២០១៩នេះមាន១៥នាក់ ដោយផ្ដោតលើមូលដ្ឋានគ្រឹះ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖