+855 16 757 168     samnob@keiladaily.com
KD Logo

តេ​ក្វាន់​ដូ ITF​ កម្ពុជា​ ប្រកាស​បណ្ដុះសក្ដា​នុពល​ ត្រៀម​ចូល​ស៊ីហ្គេម២០២៣​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 580
អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាតេក្វាន់ដូស្ទីល ITF លោក ប៊ួន ហ៊ីងសុធីយ៉ា ថ្លែងនៅសប្ដាហ៍មុនថា សហហព័ន្ធកីឡាមានប្រភពពី កូរ៉េខាងជើងមួយនេះ នឹង​សម្រួចខ្លួនក្លាយជាវិញ្ញាសារកីឡាដ៏មានសក្ដានុពលសម្រាប់កម្ពុជា ដែលអាចដាក់បញ្ចូលវិញ្ញាសាប្រកួតនៅ ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

អគ្កលេខាធិការខេមរៈសហព័ន្ធ តេក្វាន់ដូ ITF លោក ប៊ួន ហ៊ីងសុធីយ៉ា បានបញ្ជាក់ថា ៖ «គោលដៅផោះយើង ធ្វើម៉េចឲ្យ តេក្វាន់ដូង ITF មានវត្តមាននៅស៊ី​ហ្គេ​ម២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ចឹងសមាជិកសមាជិការយើង និងគ្រូបង្វឹក ដែលជាសមាជិកសហព័ន្ធហ្នឹង កំពុងដុតដៃជើងរក sponsor បង្កើតការ​ប្រ​ក​​យតឲ្យបានច្រើន។ ព្រោះថាបើយើងចង់ចូលជាវិញ្ញាសារប្រកួត ទាល់តែយើងហ្នឹងមានសក្ដានុពលរកមេដាយ រកជោគជ័យឲ្យជាតិយើង»។

អគ្គលេខាធិការរូបនេះបន្ថែមថា តេក្វាន់ដូ ITF នឹងដុះខាត់ឲ្យក្លាយជាវិញ្ញាសារដ៏មានសក្ដានុពល តាមរយៈការប្រឹងប្រែងបង្កើតព្រឹត្តិការណ៍ប្រកួតនានា រួមនឹ​ង​ការបណ្ដុះយុវជនផងដែរ ដើម្បីស្វែងរកឱកាសដាក់ប្រកួតនៅស៊ីហ្គេម លើកដំបូងនៅឆ្នាំ២០០២៣។ លោកថាការស្នើដាក់ជាវិញ្ញាសារប្រកួតព្រឹត្តិការណ៍័កីឡាប្រ​ចាំ​តំបន់ដែលប៉ុនប៉ងនេះ ពុំជាបញ្ហាខ្លាំងឡើយ ដោយសារស្ទើរគ្រប់ប្រទេសសមាជិកអាស៊ានសុទ្ធតែលេងប្រភេទកីឡានេះដែរ។ ប៉ុន្តែអ្វីត្រូវគិតពីជំហានដំបូងគឺការ​បង្កើនគុណភាពកីឡាករកម្ពុជាពេលនេះ។

គួរដឹងដែរថា ទន្ទឹងនឹងការប្រកាសពីការត្រៀមខ្លួន ប៉ុនប៉ងបញ្ចូលទៅកាន់វិញ្ញាសារស៊ីហ្គេម តេក្វាន់ដូ ITF នៅខែឧសភាខាងមុខ នឹងបើកប្រកួតជើងឯក​យុវ​ជន ដំបូងបំផុតរបស់ខ្លួន ដែលសហព័ន្ធចាត់ទុកថាជាសកម្មភាពនៃការទាក់ទាញយុវជនមកកាន់ប្រភេទកីឡាមួយនេះ មុនចាប់ផ្ដើមជើងឯកថ្នាក់នៅប​ន្ទាប់ពិនោះ ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សណ៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖