+855 16 757 168     samnob@keiladaily.com
KD Logo

អតីត​ស្តេចអុក​ទាំង​៣ធ្លាក់​ចេញ​ពីការ​ប្រកួត​អង្គរសង្ក្រាន្ត​ ក្រោ​មថ្វីដៃអ្នកជំនាន់ថ្មី​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 534
អតីតស្តេចអុកចក្រត្រង្គទាំង៣សម័យ រួមមានស្តេចអុកពានសម្តេចតេជោ២០១០ ឆយ វីរ៉ា ស្តេចអុកកំពង់ចាមឆ្នាំ២០១៥ ឈិន ម៉ារ៉ាស៊ីដា និងស្តេចអុកអង្គរសង្ក្រា​ន្ត២សម័យ ឈាវ បូរ៉ា នឹងអវត្តមានពីព្រឹត្តិការណ៍ប្រកួតកីឡាអុកចត្រង្គ អង្គរសង្ត្រាន្តឆ្នាំ២០១៦នេះ ក្រោយពួកគេពុំអាចដណ្ដើមកៅអី៨នាក់ចុងក្រោយ ក្នុង​ការប្រកួតជម្រុះនៅរាជធានីភ្នំពេញ ក្រោមថ្វីដៃអ្នកលេងអុកជំនាន់ថ្មី។ 

សូមបញ្ជាក់ថា បេក្ខភាព៨រូបចុងក្រោយ ដែលនឹងបន្តទៅប្រជែងយកតំណែងស្តេច អុកអង្គរសង្ក្រាន្ត២០១៦ នៅទឹកដីអង្គរ រួមមានកីឡាករ រៀម វាសនា, ហូយ សុខ​ណា, នូ ច័ន្ទផានិត, សៅ ប៉ិចសុភា, សេង សុធា, ហេង សៅឌី, រស់ រិទ្ធីយ៉ា និងកីឡាករ ម៉េង សេរីសម្បត្តិ៕

អត្ថបទ និងរូបភាព៖ ងិន មករា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖