+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ីហ្គេម២០២៣នៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី៥ ឧសភា និងបិទវិញនៅថ្ងៃទី១៥ ឧសភា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 277

កាលបរិច្ឆេទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ ដែលគ្រោងធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនោះត្រូវប្រកាសជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានមរតកតេជោ។ 


ការប្រកាសនេះធ្វើឡើងក្នុងពិធីរាប់ក្រោយដែលមានចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

នេះក៏វេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិកាណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីកីឡា អ្នកជំនាញបរទេស មន្ដ្រីសហព័ន្ធ និងកីឡាករ-កីឡាការិនីជាច្រើន។ 


សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យសហព័ន្ធទាំងអស់ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលកីឡាទាំងការហ្វឹកហាត់នៅក្នុង និងក្រៅប្រទេស ហើយក៏អំពាវនាវម្ចាស់ក្រុមហ៊ុននានាចូលរួមជួយឧបត្ថម្ភឲ្យជួយឧបត្ថម្ភគាំទ្រកាន់តែច្រើន៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖