+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម ថោង ខុន អំពាវនាវឲ្យសារព័ត៌មានផ្សព្វផ្សាយឲ្យបានច្រើនពីដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 107

ឯកឧត្តម ថោង ខុន អនុប្រធាន CAMSOC បានអំពាវនាវឲ្យបណ្ដាញសារព័ត៌មាននៅកម្ពុជាចូលរួមជួយផ្សព្វផ្សាយឲ្យបានច្រើនស្ដីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ជាពិសេសសហការជួយរៀបចំកម្មវិធីពិសេសៗដើម្បីផ្សព្វផ្សាយឲ្យមហាជនបានដឹងជ្រួតជ្រាប។


ឯកឧត្តមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា នឹងមានការជួយជ្រោមជ្រែងច្រើនពីប្រព័ន្ធផ្សព្វផ្សាយដើម្បីឆ្ពោះទៅកាន់ដំណើររៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ។

ឯកឧត្តម ថោង ខុន រៀបរាប់បែបនេះ ៖”សូមឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់សហការជាមួយអគ្គលេខាធិការជួយរៀបចំកម្មវិធីមួយ គឺឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ ហើយអាចសូមថ្ងៃណាមួយ មួយអាទិត្យម្ដងនៅចុងសប្ដាហ៍ក៏បាន អីក៏បាន គ្រប់កម្មវិធីទាំងអស់ សូមមេត្តាចូលរួមខ្លីវែង ឬយ៉ាងម៉េច ដើម្បីទាំងអស់គ្នាឆ្ពោះទៅកាន់ស៊ីហ្គេមដ៏ជោគជ័យនៅឆ្នាំ២០២៣”។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដដែលក៏បានសង្កត់ធ្ងន់ថា វេទិការស៊ីហ្គេម២០២៣ កាលថ្ងៃសុក្រ ទី២៣ ខែកញ្ញា នៅពហុកីឡដ្ឋានមរតកតេជោ គឺក្នុងន័យឲ្យប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលដឹងពីព្រឹត្តិការណ៍សំខាន់នេះ និងចូលរួមឲ្យបានជោគជ័យ។

ឯកឧត្តម ថោង ខុន បន្ថែមថា ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាកំពុងប្រព្រឹត្តទៅយ៉ាងរលូន និងគ្រោងបញ្ចប់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២០។


គួរដឹងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅកម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែឧសភា៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖