+855 16 757 168     samnob@keiladaily.com
KD Logo

ពិធី​ករ​កីឡា​គ្រប់​ទូរទស្សន៍​នៅ​កម្ពុជា​ ​បង្កើត​ការ​ជួប​ជុំរឹត​ចំណង​មិត្តភាព​ និង​រំលែកបទពិសោធន៍​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 418
​​​កម្មវិធី​​ជួប​​ជុំ​​ញ៉ាំ​​អាហារ​​សាមគ្គី​​ដ៏​​កម្រ​​មួយ​​​របស់​​ក្រុម​​ពិធីករ​​កីឡា​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​ក្នុង​ប្រទេស​ ​បាន​​បង្កើត​​ប្រកប​​ដោយ​​បរិយាកាស​​​រីករាយ ​កា​ល​​​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ​ក្នុង​បំណង​បង្កើនភា​ព​ស្និទ្ធស្នាល​​ ​​រវាង​​បណ្តា​ស្ថាប័ន​ ​រឹត​ចំណង​សាមគ្គីភាព​ ​និង​ ​​ចែក​​រំលែក​​បទ​ពិសោធន៍​​ទៅ​​វិញ​​​ទៅ​​​មក​​​។​


                                                                  លោក ម៉ា សេរី 

​អ្នក​ផ្តួច​ផ្តើម​គំនិត​រៀប​ចំការ​ជួប​ជុំ​អាហារ​សាមគ្គី​ ​លោក​ ​ម៉ា សេរី​ ​ថ្លែង​ប្រាប់​ភីអិនអិន​យ៉ាង​ដូច្នេះ​ ៖
 "​ចាប់​តាំង​ខ្ញុំ​ឈាន​ជើង​ចូល​ធ្វើការ​ ​នៅ​ទូរទស្សន៏​ ​តាំង​​ពី​​ ​ឆ្នាំ​​១​​៩​៩៦​ ​មក​ ​គឺ​ថា​ ​មាន​ប៉ុស្ដិ៍​​ទូរទស្សន៍​​ច្រើន​។​ ​យើង​មាន​ទូរទស្សន៍​ច្រើ​ន​មែន​ពិត​ ​តែ​យើង​គ្មាន​ ​​ស្និទ្ធ​ស្នាល​គ្នា​ទេ​។​ ​ចង់​និយាយ​ថា​​ ​​ពិធីករ​​ប៉ុស្ដិ៍​​ណា​ ​នៅ​តែ​ប៉ុស្តិ៍​នោះ​​ ​ពោល​គឺ​យើង​សឹង​តែ​គ្មាន​ពេល​ ​សូម្បី​តែ​និយាយ​រក​គ្នា​ ​ឬ​ក៏​ទូរសព្្ទ​រក​គ្នា​ ​គឺ​យើង​មាន​ការ​ភ័យ​ខ្លាច​ ​ថា​ពេល​​​យើង​​និយាយ​រក​គ្នា​ ​ខ្លាច​មេ​របស់​យើង​ប្រកាន់​។​ ​២​០​ឆ្នាំ​មក​យើង​ចង់​​ឲ្យ​​មាន​ការ​ប្រែប្រួល​ ​ដោយ​មាន​ការ​​សហការ ​​ឆ្លង​ប៉ុស្ដិ៍​ ​ដូច​ជា​​រវាង​ ​ភីអិនអិន​ ​និង​ ​ស៊ីធី​អិន​ ​ឬ​ក៏​ ​បាយ័ន​ ​ឬ​ក៏​ ​អប្សារា​ ​ដើម្បី​​រៀប​ចំ​​ក​ម្មវិធី​​ក្នុង​អ្នក​ស្នេហា​កីឡា​"។


                                                              លោក សំណព្វ

​ជា​មួយ​គ្នា​នោះ​ ​លោក​ ​សំណព្វ​ ​ប្រធាន​ផ្នែក​ព័ត៌​មានកី​ឡា​ ​PNN​ ​ដែល​ជា​អ្នក​ទទួល​បន្ទុក​រៀប​​ចំ​កម្មវិធី​ជួប​ជុំ​នេះ​ថ្លែង​យ៉ាង​ដូច្នេះ​ ៖ "
​មែន​ទែន​ទៅ​ ​អគុណ​ដល់​​ពី​ធី​ក​​រ​​កីឡា​គ្រប់​ស្ថានីយ​ទូរទស្សន៍​ ​ដែល​បាន​ចូល​រួម​​ក្នុង​កម្មវិធី​នេះ​។​ ​ក្នុង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី​ជួប​ជុំ​ ​ខ្ញុំ​​ពិត​​ជា​​សប្បាយ​​រីករាយ​ ​ដែល​មាន​ការ​សហការ​គ្នា​​ ​ពី​​សំ​​ណាក់​ពិធីករ​កីឡា​គ្រប់​ប៉ុស្ដិ៍​ ​ដែល​មក​ចូល​រូម​នេះ​។​ ​យើង​គិត​ថា​ ​វា​ជា​ឆ្នាំ​ដំបូង​ ​ហើយ​​ក៏​​មិន​មែន​​ជា​​ឆ្នាំ​​ចុង​​ក្រោយ​​​ដែរ​ ​យើង​នឹង​សង្ឈឹម​ថា​ ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ ​​យើង​​នឹង​មាន​កម្មវិធី​ចឹង​បន្ត​ទៀត​។​ ​កម្មវិធី​អាច​ដំណើរ​បាន​ ​ក៏​អាស្រ័យ​ ​មាន​អ្នក​ចូលរួម​ ​ឧបត្ថម​​ជួយ​​​ជ្រោម​​ជ្រែង​កម្មវិធី​ ​ក្នុងនោះ​​សូម​​អគុណ ​ឯកឧត្ដម​ ​វ៉ាត់ ចំរើន​ ​អគ្គ​លេខាធិការ​​គណកម្មាធិការ​ជាតិអូ​ឡាំពិក​កម្ពុជា​ ​បាន​ជួយ​២០០​​ដុល្លារ​​។​ ​ឯកឧត្តម​ ​អ៊ុក សិទ្ធិជាតិ​ ១០០ ​ដុល្លារ​​។​ ​លោក​ ​ព្រំ សារិន​ ​១០០​ ​ដុល្លារ​​។​ ​GM​ ​ក្រុម​ហ៊ុន​ ​គោជល់​ ​ឧបត្ថម​ ​២០០​ ដុល្លារ​​។ ​បង​ ប៊ុន ធឿន​ ​ប្រធាន​ ព័ត៌មាន​ ប៉ុស្ដិ៍​លេខ​​៩​"​។​

​សូម​បញ្ជាក់​ថា​ ​នេះ​​ជា​លើក​ទី​១​ហើយ​ ​ដែល​ក្រុម​ពិធីករ​កីឡា​បាន​រៀបចំ​ពិធី​ជួប​ជុំ​បាយ​សាមគ្គី​​ ​ហើយ​កម្មវិធី​នេះ​ ​អាច​នឹង​ធ្វើ​ឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ​ ​ប្រសិន​មាន​ការ​​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំកំ​ពូល​ ​នៃ​ស្ថាប័ន​កីឡា​មាន​ ​ដូច​ជា​ ​ក្រសួង​អប់រំ​យុវជន​ ​និង​ ​កីឡា​ និង​ ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៕​

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ងិន មករា
រូបភាព៖ តាំង លីហួរ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖