+855 16 757 168     samnob@keiladaily.com
KD Logo

អេស្ប៉ាញឈ្នះជើងឯក World Cup បាល់បោះជាលើកដំបូងក្នុងពេល១៣ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 167

អេស្ប៉ាញ បានផ្ដួល អាហ្សង់ទីន ៩៥ ទល់ ៧៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក Basketball World Cup 2019 ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ នេះជាការឈ្នះលើកដំបូងរបស់ពួកគេតាំងពីឆ្នាំ២០០៦មក។

អេស្ប៉ាញ រកបាន១៤ពិន្ទុក្នុងចំណោម១៦ពិន្ទុដំបូង ហើយមិនដែលរបូតការនាំមុខលើជើងឯកអូឡាំពិក២០០៤ឡើយ។

តារារបស់ក្លិប Phoenix Suns និងជាកីឡាករឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍ Ricky Rubio រកបាន២០ពិន្ទុនិង assist ៣ដង ខណៈជើងឯក NBA និងជាសមាជិកក្លិប Toronto Raptors: Marc Gasol រកបាន១៤ពិន្ទុនិង assist ៧ដង។

ក្រុមបាល់បោះអេស្ប៉ាញបង្ហាត់ដោយលោក Sergio Scariolo ពេលនេះបានឈ្នះជើងឯក World Cup ២ដង ដោយលើកដំបូងគឺក្នុងឆ្នាំ២០០៦។

ចំណែក អាហ្សង់ទីន បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រលើកចុងក្រោយបង្អស់ក្នុងឆ្នាំ២០០២ ហើយពួកគេបានឈ្នះពាននេះមុនគេក្នុងឆ្នាំបើកឆាក១៩៥០។

ដោយឡែក បារាំង បានលេខ៣ជាលើកទី២ជាប់គ្នា ក្រោយផ្ដួល អូស្ត្រាលី ៦៧-៥៩ ដើម្បីគ្រងមេដាយសំរឹទ្ធ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖