+855 16 757 168     samnob@keiladaily.com
KD Logo

ទ្រីយ៉ាត្លុងត្រៀមអតីតជម្រើសជាតិ២រូបទៅប្រលងយកអាជ្ញាប័ណ្ណគ្រូកម្រិតអន្តរជាតិលើកដំបូងនៅកូរ៉េ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 99


អតីតជម្រើសជាតិ ២រូប របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុង នឹងក្លាយជាបេក្ខជនដំបូងគេសម្រាប់ប្រភេទមួយនេះ ដែលបានឱកាសចេញទៅប្រលងវគ្គគ្រូបង្វឹកកម្រិតអន្តរជាតិនៅសាធារណៈរដ្ឋកូរ៉េជាផ្លូវការ ក្រោយទទួលបានសិទ្ធចូលរួម ពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី។

ថ្លែងកាលពីពេលថ្មីៗនេះ អគ្គលេខាធិការសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញា បានចាត់ទុក ការបង្ហាញវត្តមានប្រលងយកអាជ្ញាប័ណ្ណគ្រូបង្វឹកអន្តរជាតិលកដំបូងនេះ ថាជាការអនុវត្តស្របទៅតាមផែនការអភិវឌ្ឍខ្លួនយូរអង្វែងមួយដែលទ្រីយ៉ាត្លុងកម្ពុជាបានកំណត់។


ក្នុងទិសដៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ក្រៅពីបញ្ជូនមន្ត្រីទៅប្រជែងយកសញ្ញាប័ត្រកម្រិតអន្តរជាតិ សហព័ន្ធកីឡាយ៉ាត្លុង ក៏មានក៏បានស្នើសុំបញ្ជូន អត្តពលិកទៅហ្វឹកនៅក្រៅប្រទេស និងការសុំគ្រូប្រទេសមកបង្វឹកក្នុងស្រុក និងសុំជំនួយជាសម្ភារៈស្តង់ដារមកបង្វឹកយុវជនផងដែរ។ បើតាមការបង្ហើបរបស់លោក ងិន សុបញ្ញា សំណើរនេះ ធ្វើឡើងដើម្បីធានាឲ្យបាននូវគុណភាព សម្រាប់ជាគ្រឹះត្រៀមយកមេដាយនាព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

គួរបញ្ជាក់ថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ទទួលបានសិទ្ធពេញលេញពីសហព័ន្ធ ទ្រីយ៉ាត្លុងអាស៊ី ក្នុងបញ្ជូនអតីតជម្រើសជាតិខ្លួនចេញទៅប្រជែងយកអាជ្ញាប័ណ្ណអន្តរជាតិនៅកូរ៉េ ដែលនឹងប្រព្រឹត្តទៅនាអំឡុងខែវិច្ឆិកានេះចុងឆ្នាំនេះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖