+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធយូដូពិភពលោកដាក់បម្រាមអ៊ីរ៉ង់ក្រោយបញ្ជាឱ្យកីឡាកររបស់ខ្លួនធ្វើចាញ់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 201

អ៊ីរ៉ង់ត្រូវបានសហព័ន្ធកីឡាយូដូអន្តរជាតិដាក់បម្រាម បន្ទាប់ពីប្រទេសនេះបានបញ្ជាឱ្យកីឡាករ Saeid Mollaei ធ្វើចាញ់ក្នុងការប្រកួតជើងឯកពិភពលោក World Judo Championships ក្នុងប្រទេសជប៉ុន។

អ៊ីរ៉ង់បានបង្គាប់ឱ្យកីឡាករ Mollaei ដែលជាអ្នកការពារជើងឯក ដកខ្លួនចេញពីការប្រកួតទល់នឹងកីឡាកររុស្ស៊ី Khasan Khalmurzaev ដើម្បីចៀសពីលទ្ធភាពនៃការប្រឈមជាមួយកីឡាករអ៊ីស្រាអែល Sagi Muki នៅជុំបន្ទាប់។ អត្តពលិកអ៊ីរ៉ង់ត្រូវបានហាមប្រាមមិនឱ្យប្រកួតកីឡាទល់នឹងអត្តពលិកអ៊ីស្រាអែលឡើយ។

ប៉ុន្តែកីឡាករ Mollaei ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ បានធ្វើព្រងើយចំពោះការបង្គាប់របស់អ៊ីរ៉ង់នោះ។ យ៉ាងណាក្ដី គេបានចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Mollaei បាននិយាយក្រោយការប្រកួតថាគេបារម្ភពីសុវត្ថិភាពគ្រួសាររបស់គេ។

Mollaei ប្រាប់ BBC ថា៖ «នៅតូក្យូ ខ្ញុំបានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក។ ខ្ញុំនឹងគ្មានថ្ងៃបំភ្លេចអ្វីដែលបានកើតឡើងនៅទីនោះឡើយ។ ខ្ញុំគួរតែអាចសម្រេចបានមេដាយជើងឯកពិភពលោកលើកទី៣និងជាមេដាយមាសទី២របស់ខ្ញុំ។ ខ្ញុំបានត្រៀមលក្ខណៈរួចរាល់យ៉ាងល្អសម្រាប់ការប្រកួត»។

កាលពីដើមឆ្នាំ២០១៩ គណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បាននិយាយថាពួកគេនឹងអនុលោមតាមធម្មនុញ្ញអូឡាំពិកនិងសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) ដើម្បីត្រួសត្រាយផ្លូវសម្រាប់អត្តពលិកអ៊ីរ៉ង់ឱ្យប្រកួតទល់នឹងអត្តពលិកអ៊ីស្រាអែល។

ប៉ុន្តែ IJF លើកឡើងថាទង្វើរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Championships ក្នុងប្រទេសជប៉ុនគឺផ្ទុយទាំងស្រុងទៅនឹងការធានាអះអាងខាងលើ។

អ៊ីរ៉ង់អាចប្ដឹងតវ៉ាបម្រាមខាងលើទៅកាន់តុលាការកំពូលកីឡា CAS បាន៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖