+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ន​​ សៀ​វម៉ី​​ ដណ្ដើម​​មេដាយ​​មាស​​កម្រិត​​ទ្វីប​ទី​២​​ ​ជា​​​ប្រវត្តិ​សាស្ត្រ​​​ឲ្យ​កម្ពុជា​​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 547
ជាថ្មីម្ដងទៀត វីរកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសជាប្រវត្តិសាស្ត្រមួយបន្ថែមទៀត សម្រាប់ជាតិមាតុភូមិ ពីការប្រកួតជម្រុះប្រចាំទ្វីបអា​ស៊ី​ ដណ្ដើមកៅអីព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ូដឺសាណេរ៉ូ ប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ។

អ្នកលេងតេក្វាន់ដូកម្ពស់បានរូបនេះ បានយកឈ្នះកីឡាការិនី ម៉ូឃ្រូ ខាលីម៉ូវ៉ា របស់តាហ្ស៊ីគីស្ថាន ដោយពិន្ទុប្រផុតប្រផើយ ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុ​នឈានទៅបំបាក់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន គីស្ទី អាឡូរ៉ា ក្នុងលទ្ធផលពិន្ទុ ៥-០ ដើម្បីគ្រងមេដាយមាសជាលើកដំបូង ក្នុងរយៈកាល៦២ឆ្នាំរបស់កម្ពុជា ស​ម្រា​ប់ការប្រកួតវគ្គជម្រុះអូឡាំពិក។

តែរឿងគួរឲ្យសោកស្ដាយមួយវិញនោះ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៥ ឈឿង ពុទ្ធារីម ពុំមានឱកាសទៅប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៦ឡើយ ដោយ​ប​រាជ័យក្រោមថ្វីដៃម្ចាស់មេដាយប្រាក់ US Open ២០១៦ វ័យ១៩ឆ្នាំ សញ្ជាតិថៃ Phanapa Harnjisun ក្នុងវគ្គ១/៤ផ្ដាច់ព្រ័ត្រ។

គេចាំបានថា កាលពីឆ្នាំ២០១៤កន្លងទៅ ស៊ន សៀវម៉ី ធ្លាប់ដណ្ដើមបានមេដាយមាសកម្រិតទ្វីបម្ដងរួចមកហើយ ក្នុងព្រឹត្តិការណ៍ Asian Games នៅប្រ​ទេសកូ​រ៉េ​ខាងត្បូង ជាមេដាយមាសលំដាប់ទ្វីបដំបូង  ដែលកម្ពុជាដណ្ដើមបានក្នុងរយៈពេល៦០ឆ្នាំ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ រស់ កាណាល់ / រូបភាព៖ Facebook 
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖