+855 16 757 168     samnob@keiladaily.com
KD Logo

ISI ចែកមួកសុវត្ថិភាពនៅសង្វៀនប្រដាល់ PNN ដល់អ្នកដំណើរមុនភ្ជុំបិណ្ឌ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 152


ក្នុងឱកាសពិធីកាន់បិណ្ឌដែលកំពុងប្រព្រឹត្តទៅយ៉ាងសោមនស្ស និងមុនពិធីបិណ្ឌធំចូលមកដល់នាពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុន ISI Steel បានរៀបចំកម្មវិធីចែកមួកសុវត្ថិភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីពាក់ពេលធ្វើដំណើរទៅវត្ត និងស្រុកកំណើតរៀងៗខ្លួន។

កម្មវិធីដ៏ពិសេសមិនធ្លាប់មានពីមុនមកនេះ ប្រព្រឹត្តទៅនៅសង្វៀនអធិរាជគុនខ្មែរ ISI PALM របស់ PNN ដោយមានការចូលរួមដោយតំណាងក្រុមហ៊ុនដ៏ធំខាងលើ និងទទួលបានការសាទរពីសំណាក់ប្រិយមិត្តដែលចូលរួមទស្សនាការប្រកួតដ៏កក្រើកកាលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ 
តំណាងក្រុមហ៊ុន ISI Steel សង្កត់ធ្ងន់ថា កម្មវិធីចែកមួកនេះត្រូវបានគណៈគ្រប់គ្រងសម្រេចរៀបចំឡើង ព្រោះខ្វាយខ្វល់ពីសុវត្ថិភាពជនរួមជាតិ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យដ៏ធំរបស់ខ្មែរ។


ក្រុមហ៊ុនដែលតែងតែចូលរួមកិច្ចការសង្គម និងវិស័យកីឡាមួយនេះបានឆ្លៀតផ្ដាំផ្ញើសាធារណជនរក្សាការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរមិនថាទីចិត្តទីឆ្ងាយ និងប្រកបដោយសុវត្ថិភាព ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល គឺ” ថ្ងៃនេះស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖