+855 16 757 168     samnob@keiladaily.com
KD Logo

ហែលទឹក ប្តេជ្ញាបង្កើតវិញ្ញាសាកីឡាទឹកឱ្យបាន៣នៅស៊ីហ្គេម២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 95

ត្រឹមវិញ្ញាសាហែល នៅពុំទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានអះអាងថា យ៉ាងហោចណាស់កម្ពុជា ត្រូវមានប្រភេទកីឡាក្នុងទឹកឱ្យបានយ៉ាងហោចណាស៣ប្រភេទដែរ ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។


កីឡាទាំង៣ប្រភេទដែលសហព័ន្ធត្រៀមដាក់ចូលស៊ីហ្គេម នឹងជ្រើសចេញពីប្រភេទកីឡាទាំង៥ដែលសហព័ន្ធអន្តរជាតិបានកំណត់ជាផ្លូវការ។

ជាមួយនឹងការបង្កើនចំនួនប្រភេទវិញ្ញសាកីឡាទឹក ចូលស៊ីហ្គេម ២០២៣ សហព័ន្ធនៅពុំទាន់បង្ហាញប្រភេទកីឡាណាមួយជាក់លាក់នៅឡើយនោះទេ។ បើតាមការគូសបញ្ជាក់ពី លោក ហែម គីរី សហព័្ធនឹងបន្តសិក្សាពីសក្តានុពលទៅតាមប្រភេទកីឡានីមួយៗសិន មុនសម្រេចដាក់ប្រភេទកីឡានោះទៅស៊ីហ្គេមបន្ថែម។

គួរបញ្ជាក់ថា នៅក្នុងច្បាប់កីឡាទឹក មានប្រភេទវិញ្ញាសាកីឡាចំនួន៥ ដែលអាចដាក់ក្នុងការប្រកួតកម្រិតអន្តរជាតិដូចជាស៊ីហ្គេមបាន។


វិញ្ញសាកីឡាទាំង៥ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ រួមមាន៖ វិញ្ញសាកីឡាហែលទឹកSwimming វិញ្ញាសាកីឡាហែលទឹកទីឆ្ងាយOpen Water វិញ្ញាសាកីឡាបាល់ទឹក Water Polo វិញ្ញាសាកីឡាលោតទឹក និងវិញ្ញាសាកីឡារាំក្នុងទឹក៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖