+855 16 757 168     samnob@keiladaily.com
KD Logo

ទើបឈ្នះមេដាយមាសមួយហើយ ស៊ន សៀវម៉ី ចាប់​​ផ្ដើម​​​មួយ​កម្មវិធី​​ទៀត​នៅ​ហ្វីលីពីន​ ថ្ងៃ​នេះ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 447
​ម្ចាស់​មេដាយមាស​​តេក្វាន់ដូ​​វគ្គ​ជម្រុះ​អូឡាំពិក​ប្រចាំ​តំបន់​អាស៊ី​ ​ស៊ន សៀវម៉ី​ ​នឹង​បង្ហាញ​ថ្វី​ជើង​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​នៅ​ថ្ងៃ​ចន្ទ​ ​ទី​១៨​ ​ខែ​មេសា​ ​ឈ្មោះ​ថា​ ​Asian ​Taekwondo Championship​ ​២០១៦​ ​នា​ក្រុង​ ​Pasay​ ​ប្រទេស​ហ្វីលីពីន​។​

​លោក​ ​ស៊ន អេលីត​ ​បង​ប្រុស​បង្កើត​កីឡាការនី​ ​ស៊ន សៀវម៉ី​ ​បាន​ឲ្យ​ ​Keila Daily​ ​ដឹង​ថា​ ​លោក​មាន​សង្ឃឹម​ខ្ពស់​ថា​ ​ប្អូន​ស្រី​របស់​​លោក​មាន​​លទ្ធភាព​​ឡើង​​ទៅ​​ដល់​​វគ្គ​​​ផ្ដាច់​ព្រ័ត្រ​។​

​លោក​ ​អេលីត​ ​លម្អិត​ ​៖​ ​“​ថ្ងៃ​នេះ​ ​សៀវម៉ី​ត្រូវ​ឆ្លង​កាត់​​២​​ប្រ​កួត​ទើប​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ ​ដំបូង​ត្រូវ​ចាំ​អ្នក​ឈ្នះ​រវាង​វៀតណាម​ ​និង​ ​ឥណ្ឌូនេស៊ី​ ​ហើយ​​បន្ត​​ទៅ​​ជួប​​អ្នក​​ឈ្នះ​​​រវាង​​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ និ​ង​ ​ហុងកុង​។​ ​ខ្ញុំ​ជឿជា​ក់ថា​ ​សៀវម៉ី​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​ ​ព្រោះ​មើល​ទៅមួយ​ក្រុម​ហ្នឹង​ ​ប្អូន​ខ្ញុំ​ដាច់​គេ​ហើយ​ ព្រោះ​​​គេ​​ទើប​​ឈ្នះ​​ហ្វីលីពីន​​​ហ្នឹង​ដែរ​ ​ហើ​យ​វៀតណាម​មើល​ទៅ​ក៏​ទៅ​មិន​រួច​ដែរ​។​ ​ប៉ុន្តែ​ ​បើ​ប៉ះ​ចិន​​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​អាច​លំបាក​បន្តិច​ ​ព្រោះ​ចិន​ហ្នឹង​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​ ​ហើយ​​ធ្លាប់​​​ឈ្នះ​អាម៉ី​​ម្ដង​​​ដែរ​ ​យ៉ាងណាក៏ដោយ​ ​ខ្ញុំ​សង្ឃឹម​ថា​ ​ប្អូន​ស្រី​ខ្ញុំ​នឹង​ធ្វើ​បាន​ ​ហើយ​បើ​ធ្វើ​បាន​មែន​នោះ​ ​ប្រាកដ​ជា​ផ្អើល​ទៀត​ហើយ​ ​ព្រោះ​គេ​ទើប​ឈ្នះ​មេដាយ​មាស​មួយ​ដែរ​”​។​

​គួរ​រំឭក​ថា​ ​​ស៊ន សៀវម៉ី​ ​បាន​បំបាក់​កីឡាការិនី​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ​គីស្ទី អាឡូរ៉ា​ ​ក្នុង​លទ្ធផល​ពិន្ទុ​ ​៥-០​ ​ដើម្បី​គ្រង​មេដាយមាស​ជា​លើក​ដំបូង​ ​ក្នុង​រយៈ​កាល​៦២​ឆ្នាំ​របស់​កម្ពុជា​ ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​អូឡាំពិក​ ​កាល​ពីស​ប្ដាហ៍​មុន​៕​

អត្ថបទ ៖ សែន សំរេចតេជះ
រូបភាព ៖ Facebook Elit Sorn Tkd


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖