+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកជំនាញទូកអន្តរជាតិមកចែករំលែកបទពិសោធដល់កីឡាករ-កីឡាការិនីកម្ពុជា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 83


អ្នកជំនាញទូកអន្តរជាតិមួយរូបមកពីប្រទេសមីយ៉ាន់ម៉ា បានមកចែករំលែកបទពិសោធដល់កីឡាករ កីឡាការិនី និងថ្នាលកម្ពុជា មួយថ្ងៃកាលថ្ងៃចន្ទ ទី៣០ ខែកញ្ញា នាមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសម្រួចសមត្ថភាពបន្ថែមមុនឆ្ពោះទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ នៅហ្វីលីពីន។


ការមកដល់របស់លោក Alex អ្នកជំនាញមកពីមីយ៉ាន់ម៉ានេះកើតឡើងដោយមានការជ្រោមជ្រែងពីឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។ នេះបើតាមការលើកឡើងពីលោក ស្រ៊ុន លាង ដែលជាអគ្គលេខាធិការរង។

លោក ស្រ៊ុន លាង សង្កត់ធ្ងន់ថា លោក Alex ធ្លាប់បណ្ដុះបណ្ដាលកីឡាករមីយ៉ាន់ម៉ា ទទួលបានមេដាយយ៉ាងច្រើន ហើយលោកក៏បានទៅបង្ហាត់នៅប្រទេសសិង្ហបុរីថែមទៀត។
ដូច្នេះហើយទើបសហព័ន្ធទាក់ទងអ្នកជំនាញរូបនេះមកបង្ហាត់បង្ហាញបច្ចេកទេសបន្ថែមដល់កីឡាករ កីឡាការិនីកម្ពុជា។


ឆ្លងកាត់ការហ្វឹកហាត់ពេញមួយព្រឹក ថ្នាក់ដឹកនាំសង្កេតឃើញថា កីឡាករ កីឡាការិនីទាំងអស់ទទួលបច្ចេកទេសបន្ថែមដូចជាការប្រើចង្កេះ និងដងខ្លួន ពោលគឺធ្វើចលនារាងកាយព្រមៗគ្នាទាំងចម្ងាយខ្លី និងវែង។


លោក ស្រ៊ុន លាង បន្ថែមថា ឯកឧត្តម ជា ប៊ុនហេង ក៏រៀបសំណើទៅកាន់សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានសហព័ន្ធ ដើម្បីទាក់ទងលោក Alex ធ្វើជាគ្រូបង្វឹកជាប់កិច្ចសន្យាផងដែរ៕


អត្ថបទ​ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖