+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងអប់រំ យុវជន និងកីឡា ប្រជុំស្ដីពីការពង្រឹងការអនុវត្តថវិកាដល់សហព័ន្ធកីឡាជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 77

ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា នាសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ស្ដីពីការពង្រឹងការអនុវត្តថវិកាកម្មវិធីសម្រាប់គាំទ្រដល់សហព័ន្ធជាតិចំនួន៣៧ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។


តំណាងសហព័ន្ធទាំង៣៧ដែលចូលរួមបានឡើងបង្ហាញពីភាពរីកចម្រើន និងកង្វះនាពេលកន្លងមកដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងលើការគ្រប់គ្រងខ្ទង់ចំណាយក្នុងសហព័ន្ធនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាព។ 

ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា ថវិកាកម្មវិធីសម្រាប់គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាជូនសហព័ន្ធកីឡាជាតិទំាងអស់ចំនួន៤០នៅឆ្នាំ២០១៩នេះ ប៉ុន្តែសហព័ន្ធកីឡាជាតិចំនួន៣ត្រូវបានបង្កកទុក បន្ទាប់ពីមិនបានធ្វើរបាយការណ៍ចាយប្រចាំឆ្នាំកន្លងមក។ 


ឯកឧត្តមបានផ្ដាំផ្ញើដល់សហព័ន្ធជាតិចំនួន៣៧ដែលទទួលបានថវិកាហើយ ត្រូវអនុវត្តតាមគោលការណ៍ចាយវាយតាមក្រសួងអប់រំ យុវជន និងកីឡា ដូចជាការងាររដ្ឋបាល២០ភាគរយ, ការងារបណ្តុះបណ្តាល៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយ។ ឯកឧត្តមទទួលស្គាល់ថា ថវិកាទំាងនេះមិនគ្រប់គ្រាន់សម្រាប់ការរៀបចំឡើយ តែសហព័ន្ធត្រូវស្វែងរកដៃគូឧបត្ថម្ភបន្ថែមទៀត។


ជាចុងក្រោយ ឯកឧត្តម សុខ សប្បាយណា ក៏បានអំពាវនាវផងដែរដល់វិស័យឯកជន,  ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាចូលរួមជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធដើម្បីពង្រឹងខ្លួនឲ្យកាន់តែល្អប្រសើរឈានឆ្ពោះទៅកាន់ការប្រកួតនានា ជាពិសេសស៊ីហ្គេម២០២៣៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖