+855 16 757 168     samnob@keiladaily.com
KD Logo

ប្រមុខសហព័ន្ធខ្មែរកីឡាហែលទឹក ៖ ដំណើរការជួសជុលអាងទឹកអូឡាំពិកនៅថែមថយមួយចំនួនទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 83


ក្នុងឱកាសចុះពិនិត្យដំណើរការជួសជុលឡើងវិញអាងទឹកនៅពហុកីឡដ្ឋានជាតិ កាលរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា នៅត្រូវការថែមថយមួយចំនួនដូចជា បន្ទប់បញ្ជាម៉ាស៊ីន, របងដែកទល់មុខកន្លែងអង្គុយ និងLED ពិន្ទុ។ 


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដដែលឲ្យដឹងដែរថា ផ្ទៃអាងទឹកក៏ត្រូវពង្រីកធំជាងមុនទៅតាមស្ដង់ដារអន្តរជាតិ ហើយទីតាំងហ្វឹកហាត់នៅលើគោក បូករួមទាំងកន្លែងស្នាក់នៅក៏ស្ថិតក្នុងផែនការស្ថាបនារបស់សហព័ន្ធផងដែរ។



ថ្នាក់ដឹកនាំខាងលើបញ្ជាក់ថា ការជួសជុលនេះសហការជាមួយក្រុមហ៊ុនចិនមកសៀងហៃ និងចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក។



ឯកឧត្តម ស៊ុន ចាន់ថុល លម្អិតដូចខាងក្រោម ៖


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖