+855 16 757 168     samnob@keiladaily.com
KD Logo

ប្រមុខសហព័ន្ធការ៉ាតេប្រកាសគោលការណ៍ពិសេស៤ចំណុច និងភាពជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 67

ក្រៅពី បាន និង កំពុង កែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងការ គ្រប់គ្រង់ឲ្យល្អប្រសើរ និងសាមគ្គីភាព ផ្ទៃក្នុង ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត និង ស្នើដល់បណ្ដាក្លិប និង អ្នក ហ្វឹកហាត់ការ៉ាតេទាំងអស់ ប្រកាន់ខ្ជាប់នៅគោលការណ៍សំខាន់ៗ ចំនួន បួនចំណុច ដើម្បី រួមគ្នា អភិវឌ្ឍកីឡាប្រភពពីប្រទេសជប៉ុន មួយនេះ កាន់តែរីកចំរើននៅកម្ពុជា ។


ថ្លែង នាឱកាស ពិធីបិទការ ប្រកួត ការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃទី ០៦ ខែ តុលា នៅសាលហ្វឹកហាត់ នៃ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកឡើង ពីគោលការណ៏សារតីរួមទាំង បួនចំណុច រួមមាន ទី ១ ស្នើដល់បណ្ដាសមាគម និ ងក្លិបការ៉ាតេទាំងអស់ ចូលរួមជា សមាជិកនៃ សហព័ន្ធ កីឡាការ៉ាតេ កម្ពុជា ហើយ មិនត្រូវទុកអ្នកហាត់ ឬក្លិបការ៉ាតេណាមួយ ស្ថិតនៅក្រៅសមាជិកនៃ សហព័ន្ធនោះឡើយ ។


ទី២ ត្រូវ លើកកម្ពស់សមត្ថភាព ជំនាញ ដល់កីឡាករ កីឡាការិនី ការ៉ាតេ កម្ពុជា ឲ្យឈានដល់កម្រិតខ្ពស់ ដែលមានបច្ចេកទេស ស្របតាមស្ដង់ដារ អន្តរជាតិ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយ ទាំង ក្នុងតំបន់ និង លើឆាកអន្តរជាតិ នាពេលខាងមុខ។ ទី ៣ ជំរុញ ដល់ កីឡាករ កីឡាការិនីទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួត ប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅឆ្នាំ ២០២៣ ដែលកម្ពុជា នឹង ធ្វើជា ម្ចាស់ផ្ទះ។


ដោយឡែក ទី៤ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បន្ត លើកទឹកចិត្ត និង ស្នើដល់ព្រឹទ្ធាចារ្យ និង គ្រូបង្វឹកទាំងអស់ ត្រូវរួមគ្នាក្នុងវិស័យកីឡាការ៉ាតេនៅកម្ពុជា ដើម្បីជួយ ពង្រឹងសារតី បង្រួបបង្រួម ដល់ គ្រួសារ ការ៉ាតេ ឡើង វិញ ក្នុងគោលដៅអភិវឌ្ឍកីឡាប្រយុទ្ធ មួយនេះ កាន់តែ រឹងមាំ ជាបន្តបន្ទាប់ ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្តរជាតិ។


ឯកឧត្តម ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ នឹង បន្តជួយគាំទ្រ និង ឧបត្តម្ភ យ៉ាងពេញទំហឹងក្នុងការរួមគ្នា និង លើកស្ទួយ កីឡាការ៉ាតេ នៅ កម្ពុជា ដើម្បី ឈានទៅសម្រេចគោលដៅ និង ផែនការ សំខាន់ៗ របស់ សហព័ន្ធ នាពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ប្រជាជនម្នាក់ ហាត់កីឡាមួយមុខ” និង “ក្រសួង-ស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ” ។


សូមបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេ កម្ពុជា បានបិទបញ្ចប់ ការ ប្រកួតការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៩ ហើយ កាលពីព្រឹកថ្ងៃទី ០៦ ខែតុលា ក្រោយធ្វើឡើងរយៈពេលបីថ្ងៃ ដោយមានកីឡាករ កីឡាការិនីសរុប ១២១ រូប ក្នុងនោះ កីឡាករ ៨៦រូប និង កីឡាការិនី៣៥រូប ដែលមកពី២១ក្លិប ចូលរួម ប្រកួត ប្រជែង ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖