+855 16 757 168     samnob@keiladaily.com
KD Logo

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អនុសាសន៍កែសម្រួលការងារមួយចំនួនរបស់ CAMSOC

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 59

គណៈកម្មការធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឬ CAMSOC បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ នៅវិមានមិត្តភាពនាព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។


យោងតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កិច្ចប្រជុំរយៈពេល៣ខែម្ដងនេះផ្ដោតលើ​របៀបវារៈយ៉ាងច្រើន ក្នុងនោះគឺការបង្ហាញវឌ្ឍៈភាពគណៈកម្មាធិការស៊ីហ្គេមដែលបានធ្វើការកន្លងមកក្នុងឆមាសទីពីរនាឆ្នាំ២០១៩នេះដោយមានការរីកចម្រើនច្រើន។ ក្នុងនោះសម្ដេចពិជ័យសេនាបានវាយតម្លៃខ្ពស់លើលទ្ធផលដែលទទួលបាន។ ក្រៅពីវឌ្ឍនភាពក៏មានបញ្ហាការងារជាច្រើនដែលត្រូវដោះស្រាយ កែសម្រួល។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានណែនាំ និងផ្ដល់អនុសាសន៍បន្ថែមទីមួយ គឺត្រូវកែសម្ព័ន្ធរចនាសម្ព័ន្ធមួយចំនួនទាក់ទងនឹងការរៀបចំអនុក្រឹត្យស្ដីពីការមានត្រារបស់ CAMSOC ដោយផ្ទាល់ មិនបាច់ប្រើប្រាស់ត្រាគណៈកម្មាធិការជាតិអូឡាំពិកទៀត។ ទីពីរ គឺការកែសម្រួលសេចក្ដីសម្រេចសមាសភាពដើម្បីបញ្ចូលផ្នែកជនពិការ គឺសមាសភាពដឹកនាំរៀបចំព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ដដែលនោះ។


ក្នុងកិច្ចប្រជុំដ៏មានភាពផុលផុសខាងលើក៏មានការបញ្ចេញមតិយោបល់ និងបង្ហាញការព្រួយបារម្ភក្នុងការរៀបចំពិធីបើក-បិទ។ សម្ដេចបានជំរុញឲ្យអ្នកជំនាញចាប់ផ្ដើមធ្វើការនៅឆ្នាំ២០២០។

សូមស្ដាប់ប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្ដីពីអនុសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដូចខាងក្រោម ៖

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖