+855 16 757 168     samnob@keiladaily.com
KD Logo

កង្វះ​ទីលាន ​ជាឧ​បសគ្គ​ដ៏ធំស​ម្រាប់វិ​ស័យកី​ឡានៅ​អនុវិទ្យាល័យ ទៀន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 604
កង្វះទីលាន ជាឧបសគ្គរារាំងដ៏ធំចំពោះ កិច្ចខិតខំពង្រឹងវិស័យកីឡាក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ទៀន ស្របពេលសិស្សានុសិស្សទាំងមូល មានទំ​នោរ​លើការលេងកីឡា ចំណែកក្រុមកីឡាប្រចាំសាលាត្រូវទៀតសោត ត្រូវរៃអង្គាសថវិកាជួលទីលានសិប្បនិម្មិត្តហ្វឹកហាត់

កាលពីពេលកន្លងទៅ នៅក្នុងកម្មវិធីចែកសម្ភារៈកីឡា នាសាលាបឋមសិក្សា និងអនុវិទ្យាល័យ ទៀន លោកនាយកសាលា ខៀវ សាមឌី បានរៀបរាប់ពីផលវិបា​ក​យ៉ាងដូច្នេះ ៖”ផលវិបាកយើងឧបមាចង់ទាត់អីត្រូវទៅជួលកន្លែងគេទាត់ ដែលឆ្ងាយជាងនេះ១គីឡូ គេមានបើកតារាងបាល់ទាត់មួយ បើកមិនចឹងទេទៅទា​ត់​នៅអាដីវាលខាងក្រោយនេះ ចឹងវាមានផលវិបាកត្រង់ថា ពេលទៅហាត់កន្លែងគេយើងអត់បានទៅគ្រប់គ្រង ទាំងអស់គ្នាទេគឺបានតែគ្រូកីឡាម្នាក់ មួយវិញ​ទៀ​តការធ្វើដំណើរក៏វារៀងឆ្ងាយដែរ “ ។

នាយកសាលាដដែលបន្តថា កន្លងមកមុនពេល ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ណាមួយ ក្រុមបាល់ទាត់ប្រចាំសាលាតែងទៅជួលទីលាន ដើម្បីធ្វើការហ្វឹកហាត់ ឬ​ស្នើ​សុំទីលានរបស់សាលាសង្កាត់ ដែលនៅជាប់របងសាលា។

គួរបញ្ជាក់ថា បឋមសិក្សា និងអនុវិទ្យល័យ ទៀន មានក្រុមបាល់ទាត់មួយក្រុម និងក្រុមកីឡាបាល់ទះមួយក្រុម រួមទាំងគ្រូបង្វឹកមួយរូប ដែលត្រូវរ៉ាប់រងបង្វឹក​កី​ឡាទាំងពីរប្រភេទនេះ៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖