+855 16 757 168     samnob@keiladaily.com
KD Logo

តេ​ក្វាន់​ដូ I​TF ​ត្រៀម​បង្កើន​កម្រិត​ខ្សែ​ក្រវាត់​គ្រូបង្វឹក​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 501
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្កលេខាធិការខេមរៈសហព័ន្ធឡាកតេក្វាន់ដូ ITF ថ្លែងកន្លងមកថា សហព័ន្ធកំពុងពិចារណា សំណើទៅកាន់សហព័ន្ធ តេក្វាន់ដូ ITF ​អ​ន្ត​​រជាតិ ដើម្បីរកលទ្ធភាពបង្កើនលំដាប់ខ្សែក្រវាត់គ្រូបង្វឹកក្នុងស្រុក។ លោកថាបញ្ហាធំ គឺការចំណាយលើបែបបទនៃការតម្លើងកម្រិតនេះ ដែលមានតម្លៃច​ន្លោះ​ពី១០០ដុល្លារឡើងទៅ ក្នុង១ដាន់ៗ៖ «ការចំណាយពី១ដាន់ទៅ២ដាន់ហ្នឹង គឺចាប់ពី១ដាន់ទៅគឺមានតម្លៃ១០០ដុល្លារជាង។ ២ដាន់ ២០០ដុល្លារជាង ៣ដា​ន់​៣​​០០ដុល្លារជាង ៤ដាន់អស់៤០០ដុល្លារជាតិគឺឡើងតាមហ្នឹង។ យើងនឹងធ្វើលិខិតទៅសហព័ន្ធអន្តរជាតិដើម្បីសុំឲ្យមានការបន្ថូបន្ថយតម្លៃនៃការតម្លៃកម្រិតដា​ន់​របស់គ្រូបង្វឹករបស់យើង»។

លោក ប៊ួន ហ៊ីងសុធីយ៉ា ពន្យល់ថា ការតម្លើងកម្រិតដាន់គ្រូបង្វឹក គឺត្រូវឆ្លងកាត់ការវាយតម្លៃនិងនិតិវិធីពី សហព័ន្ធតេក្វាន់ដូ ITF អន្តរជាតិ ហើយមានតម្លៃថ្លៃ បើធៀបកីឡាដទៃ។ ដូច្នេះលោកថា ខេមរៈសហព័ន្ធ នឹងបញ្ជូនលិខិតសម្ដែងកង្វល់ពីស្ថានភាពកម្ពុជា ដែលខ្វះខាតគ្រូបង្វឹកកម្រិតដាន់ខ្ពស់ ដើម្បីសុំការប​ន្ធូរ​បន្ថយតម្លៃក្នុងការតម្លើងដាន់។

គួរដឹងថា តេក្វាន់ដូ ITF ដែលមានប្រភពពី កូរ៉េខាងជើង មួយនេះបានចូលមកដល់កម្ពុជាប្រមាណ២០ឆ្នាំមកហើយ។ បច្ចុប្បន្ននេះខេមរៈសហព័ន្ធតេក្វាន់ដូ I​T​F កម្ពុជាមានគ្រូបង្វឹកប្រមាណ២០នាក់ ដែលមានកម្រិតខ្សែក្រវាត់ពី២ដាន់ទៅ៦ដាន់តែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖