+855 16 757 168     samnob@keiladaily.com
KD Logo

​ស៊ន អេលីត​ ​៖​ ​សៀវម៉ី​ ​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​មែន​ ​តែ​បាន​ប៉ះ​អ្នក​ខ្លាំង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 502
​លោក​ ​ស៊ន អេលីត​ ​បង​ប្រុស​បង្កើត​កីឡាការ​នី​តេក្វាន់ដូ​ ​ស៊ន សៀវម៉ី​ ​បាន​ប្រាប់​គេហទំព័រ​ ​Keila Daily​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រុម​​គ្រួសារ​​របស់​​លោក​​នៅ​​តែ​​ពេញ​​ចិត្ត​​ចំពោះ​​​ការ​​ទទួល​​បាន​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ ​Taekwondo Asian Championship 2016​ ​នៅ​ហ្វីលីពីន​ ​ដោយ​សារ​តែ​អាច​ជួប​គ្នា​ជា​មួយ​អ្ន​ក​ខ្លាំង​។​

​លោក​ ​អេលីត​ ​លម្អិត​ ​៖​ ​“​បាន​មេដាយ​ប្រាក់​ហ្នឹង​គ្រាន់​បើ​ដែរ​ហើយ​ ​ព្រោះ​កីឡាការនី​កូរ៉េខាងត្បូង​ដែល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ជាមួយសៀ​វម៉ី​ជា​ជើង​ខ្លាំង​ ​ព្រោះ​គេ​បំបាក់​​កីឡាការនី​​​ចិន​​ដែល​ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ទៀត​ ​អញ្ចឹ​ង​គេ​មិនមែន​​អន់​ទេ​​។​ ​ដំបូង​ឡើយ​ ​​ខ្ញុំ​គិត​ថា​ ​គេ​អាច​នឹង​ប៉ះ​ចិន​ ​តែ​ចុះ​ឡើង​ប៉ះ​កូរ៉េ​ខាង​ត្បូង​វិញ​។​ ​ម្យ៉ាង​ទៀត​ ​មុន​​​ប្រកួត​​​ហ្នឹង​ ​ប្អូន​ស្រី​ខ្ញុំ​ប្រាប់​ពី​ហ្វីលីពីន​មក​ថា​ ​អត់​សូវ​ស្រួល​ខ្លួន​ ​ហើយ​ចាំ​គេ​ពន្យា​ម៉ោង​ទៀត​ ​យប់​មិញ​ដល់​ម៉ោង​១២​យប់​ឯណោះ​បាន​ចប់​ ​អញ្ចឹង​​វា​​ប៉ះ​ពាល់​​ដល់​​សៀវម៉ី​​ខ្លះ​​ដែរ​​”​​។​

​នេះ​ជា​​​មេដាយ​ទី​២​ហើយ​សម្រា​ប់​កីឡាការនី​ ​ស៊ន សៀវម៉ី​ ​ដោយ​​រូប​នាង​ទើប​តែ​ដណ្ដើម​​បាន​​មេដាយ​​មាស​​ក្នុង​វគ្គ​ជម្រុះ​អូឡាំពិក​ប្រចាំ​តំបន់​អាស៊ី​ ​កាល​ពី​សប្ដាហ៍​មុន​៕​


លោក ស៊ន អេលីត

អត្ថបទ ៖ សែន សំរេចតេជះ
រូបភាព ៖  សមរភូមិអ្នកប្រយុទ្ធ​ PNN​ ​​&​ Keila Daily


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖