+855 16 757 168     samnob@keiladaily.com
KD Logo

កំពូលអ្នកប្រដាល់មិនដែលចាញ់និងធ្លាប់គ្រងខ្សែក្រវាត់គ្រប់ស្ថាប័ន ទៅប្រកួតនៅ WWE ទល់នឹង Strowman

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1414

អ្នកប្រដាល់ទម្ងន់ធ្ងន់ឆ្នើមអង់គ្លេសដែលមិនធ្លាប់ចាញ់សោះនិងធ្លាប់គ្រងខ្សែក្រវាត់គ្រប់ស្ថាប័ន Tyson Fury នឹងប្រកួតកីឡាកាសនៅក្នុងកម្មវិធីរបស់ WWE ទល់នឹង Braun Strowman ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩។

Fury វ័យ៣១ឆ្នាំ មានស្ថិតិប្រកួតប្រដាល់អាជីព៣០លើក ឈ្នះ២៩លើក ស្មើ១លើក (ជាមួយ Deontay Wilder) និងបានផ្ដួលដៃគូឱ្យសន្លប់២០លើក។

ថ្មីៗនេះគេបានលេចមុខ២ដងនៅ WWE និងបានចាប់ផ្ដើមមានជម្លោះជាមួយ Strowman។ Fury បានប្រកាសថាគេមិនខ្លាចនរណាទាំងអស់ ហើយគេនឹងវាយ Strowman ឱ្យសន្លប់។

ចំណែក Strowman ដែលមានឈ្មោះដើមថា Adam Scherr និយាយថា៖ Tyson ស្ដាប់ការព្រមានខ្ញុំឱ្យហើយទៅ។ នៅ WWE យើងមិនពាក់ហ្គង់ទេ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖