+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកនិយមម៉ូតូមកពីច្រើនប្រទេសនឹងជុំប្រកួតគ្នានៅសៀមរាបនៅខែធ្នូខាងមុខ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 115


ក្រុមអ្នកនិយមម៉ូតូយ៉ាងច្រើនមកពីប្រទេសកម្ពុជា, ថៃ, វៀតណាម, ឡាវ, សិង្ហបុរី, ម៉ាឡេស៊ី, ចិន និងប្រទេសផ្សេងៗសរុបជាង១០០០នាក់នឹងចូលរួមកម្មវិធី Motorrad Angkor Festival 2018 ដំបូងគេបង្អស់នៅកម្ពុជា ដែលធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ។


លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motor Cycle Club Cambodia ដែលផ្ដួចផ្ដើមរៀបចំកម្មវិធីបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ថា គោលបំណងនៃការបង្កើតការប្រកួតនេះឡើង ដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ដ ជាពិសេសម៉ូតូគ្រប់ប្រភេទដែលបានបង្កើតជាក្រុម និងចូលរួមផ្សព្វផ្សាយសុវត្ថិភាព សីលធម៌លើផ្លូវថ្នល់ និងចែករំលែកបទពិសោធបច្ចេកទេសទៅវិញទៅមក។ មិនតែប៉ុណ្ណោះ លោកថាក៏មានបំណងលើកស្ទួយពីវិស័យទេសចរណ៍នៅកម្ពុជាទៀតផង។


ព្រឹត្តិការណ៍ដ៏ពិសេសនេះមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, គណៈកម្មារជាតិអូឡាំពិកកម្ពុជា, NOCC, សហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមយានយន្ដកម្ពុជា, សហព័ន្ធកីឡាទោចក្រយានកម្ពុជា, សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA)។

ជាមួយគ្នានេះ នឹងមានការរៀបចំកម្មវិធីកម្សាន្ដ, ការតាំងពិព័រណ៌, ហ្វឹកហាត់សាកល្បងការប្រណាំងម៉ូតូ និងការរៀបចំកម្មវិធីសប្បុរសធម៌ បូករួមទាំងផលិតផលជាង៣៥០ស្តង់ដោយរំពឹងថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ៥ម៉ឺនក្នុងរយៈពេល៣ថ្ងៃ។


ឯកឧត្តម សូឃុន វីរៈ អនុប្រធានសហព័ន្ធសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានជំរុញឲ្យកីឡាករទាំងអស់គោរពលក្ខន្តិកៈ និងចូលរួមការងារសង្គមតាមរយៈម៉ូតូនេះ។
សម្រាប់តម្លៃចុះឈ្មោះ គឺ៥០ដុល្លារអាមេរិក។ ព័ត៌មានលម្អិតអាចទាក់ទងលោក អ៊ុំ ប៊ុនរ៉េត តាមលេខទូរសព្ទ 078888323/0975555055។ លេខកក់ស្តង់ពិព័រណ៍ 070996006/095559029 ។


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖