+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយឈ្នះមេដាយមាសប៉េតង់ពីបារាំង អ៊ុន ស្រីយ៉ា តាំងចិត្តង្កើនបច្ចេកទេសបន្ថែម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 144

កីឡាការិនិប៉េតង់កម្ពុជាដែលទើបឈ្នះមេដាយមាស១ ពីព្រឹត្តិការណ៍ Trophee l'Équipe 2019 នៅបារាំង បានបង្ហាញការតាំងចិត្តខ្ពស់ថា នឹងបង្កើនការហ្វឹកហាត់បច្ចេកទេសជាពិសេស កែខៃនូវចំណុចខ្វះខាតនានាដែលខ្លួននៅជួបប្រទះ ដើម្បីត្រៀមចូលរួមប្រជែងព្រឹត្តិការណ៍ នៅស៊ីហ្គេម លើកទី៣០នៅហ្វីលីពីន និង ត្រៀមប្រជែងក្នុងនាមម្ចាស់ផ្ទះ ជើងឯកប៉េតង់ពិភពលោកនៅចុងឆ្នាំនេះ។


ថ្លែងនាឱកាសធ្វើមាតុភូមិនិវត្តមកកម្ពុជា កាលយប់ថ្ងៃទី១៥តុលា កីឡាការិនី ប៉េតង់កម្ពុជា អ៊ុន ស្រីយ៉ា បង្ហាញការតាំងចិត្តបែបនេះ ៖"ខ្ញុំពិតជាមានមោទកភាពណាស់ក្នុងនាមជាខ្មែរពេលគេប្រកាសឈ្មោះ Cambodia អ៉ីចឹងខ្ញុំពិតជាមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតនេះ ហើយពិតជាសប្បាយចិត្តដែលទទួលបានលទ្ធផល ដោយសារតែមានការលើកទឹកចិត្តពីសហព័ន្ធដ៏រឹងមាំ។ ខ្ញុំប្ដេជ្ញាថា នឹងបំពេញបន្ថែមនូវចំណុចខ្វះខាត និងថែរក្សាសុខភាពដើម្បីទទួល​បានជោគជ័យសម្រាប់ប្រទេសកម្ពុជា"។

មុនឈ្នះមេដាយមាសពីព្រឹត្តិការណ៍ Trophee l'Équipe 2019 នៅបារាំង ស្រីយ៉ា ក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ក្នុងនោះអាកាសធាតុ ជាបញ្ហាចម្បង ដែលជាឧសគ្គខ្លាំងសម្រាប់រូបគេ ក្នុងការប្រកួតមួយនេះ។


គួរបញ្ជាក់ថា កីឡាការិនីប៉េតង់កម្ពុជា អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាសពីព្រឹត្តការណ៍ Trophee l'Équipe 2019 លើវិញ្ញាសា វាយម្នាក់ទល់ម្នាក់។ ការប្រកួតដែលធ្វើនៅបារាំងឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ខណៈ កម្ពុជាបញ្ជូនកីឡាការិនី២រូប និងគ្រូបង្វឹកម្នាក់អោយទៅចូលរួម៕

រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖