+855 16 757 168     samnob@keiladaily.com
KD Logo

Andy Murray យំហ៊ូក្រោយឈ្នះពានដំបូងតាំងពីវះកាត់សង្គ្រោះអាជីពមក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 283

កីឡាករវាយកូនបាល់អតីតលំដាប់ទី១ពិភពលោក Andy Murray បានយំ បន្ទាប់ពីឈ្នះជើងឯកឯកត្តជនលើកទី១តាំងពីគេទទួលការវះកាត់ត្រគាកសង្គ្រោះអាជីពរបស់គេមក ដោយផ្ដួល Stan Wawrinka ក្នុងវគ្គផ្ដាច់ព្រ័ត្រ European Open។

កីឡាករកើតក្នុងប្រទេសស្កុតលែនតែលេងតំណាងឱ្យចក្រភពអង់គ្លេសវ័យ៣២ឆ្នាំរូបនេះបានឈ្នះ៣-៦, ៦-៤, ៦-៤ ក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក។ នេះជាពានរង្វាន់ទី១ដែលគេបានឈ្នះក្នុងពេលជាង២ឆ្នាំចុងក្រោយនេះ។

Murray និយាយក្រោយការប្រកួតថានេះជាជ័យជម្នះធំបំផុតមួយក្នុងអាជីពរបស់គេ។

សូមរំឭកថា Murray បានទទួលការវះកាត់ត្រគាកក្នុងខែមករាឆ្នាំ២០១៩ ហើយនេះទើបតែជាពានរង្វាន់ទី៧ដែលគេបានចូលរួមប្រកួតប្រជែងតាំងពីសះស្បើយមក។

បច្ចុប្បន្ន Murray មានចំណាត់ថ្នាក់ទី២៤៣ពិភពលោក គិតត្រឹមពាក់កណ្ដាលខែតុលានេះ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖