+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតវាយសីជើងឯកជាតិ២០១៩មានកំណើនពីរចំណុច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 78


លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩មានក្រុមចូលរួមកាន់តែច្រើនជាងឆ្នាំមុនៗ ហើយចំនួនកីឡាករ-កីឡាការិនីក៏កើនឡើងថែមទៀតពីជាង១០០នាក់តិចតួច ដល់១៧៨នាក់។

ថ្នាក់ដឹកនាំដដែលពន្យល់ថា កំណើនគួរកត់សម្គាល់នេះព្រោះសហព័ន្ធបានតម្រូវឲ្យអ្នកចូលរួមប្រកួតបានតែមួយវិញ្ញាសាប៉ុណ្ណោះ។


គួរដឹងដែរថា ក្រុមចំនួន១៨មកពីទូទាំងប្រទេស សរុបកីឡាករ១៤៧រូប និងកីឡាការិនី៣៧រូប បានចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៩របស់សហព័ន្ធកីឡាវាយសីកម្ពុជាដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នាពហុកីឡដ្ឋានជាតិ។ ការប្រកួតផ្ដោតលើវិញ្ញាសាក្រុមបុរស, ឯកត្តជនបុរស, នារី និងវាយជាគូបុរស និងគូនារី។


លោក ជាម សុភា សង្កត់ធ្ងន់ថា ការប្រកួតប្រចាំឆ្នាំនេះ គឺផ្ដោតសំខាន់លើការចម្រាញ់យកធនធានល្អៗដើម្បីបណ្ដុះបណ្ដាលឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖