+855 16 757 168     samnob@keiladaily.com
KD Logo

មហាផ្ទៃបានមេដាយច្រើនជាងគេក្នុងការប្រកួតវាយសីជើងឯកថ្នាក់ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 94


សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ ជាស្ថាពរហើយនៅថ្ងៃចន្ទ ទី២១ ខែតុលា ក្រោយផ្ដើមដំណើរការតាំងពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ដែលជាលទ្ធផលគឺក្រុមកីឡាករកីឡាការិនីមកពីអង្គភាពកីឡាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ។

លំដាប់ទីពីរគឺក្រុមកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈលេខ៣បានទៅលើក្លិបវាយសី 1-2 Play (Want to Play)។ 


លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះមានក្រុមចូលរួមកាន់តែច្រើនជាងឆ្នាំមុនៗ ហើយចំនួនកីឡាករ-កីឡាការិនីក៏កើនឡើងថែមទៀតពីជាង១០០នាក់តិចតួច ដល់១៧៨នាក់ ហើយចំនួនក្លិបវិញមាន១៨ក្លិបចូលរួម កើនជាងឆ្នាំ២០១៨ចំនួន៤ក្លិប។ ការប្រកួតផ្ដោតលើវិញ្ញាសាក្រុមបុរស, ឯកត្តជនបុរស, នារី និងវាយជាគូបុរស និងគូនារី។


លោក ជាម សុភា សង្កត់ធ្ងន់ថា ការប្រកួតប្រចាំឆ្នាំនេះ គឺផ្ដោតសំខាន់លើការចម្រាញ់យកធនធានល្អៗដើម្បីបណ្ដុះបណ្ដាលឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ជាមួយគ្នានេះ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធបានជំរុញឲ្យកីឡាករ កីឡាការិនី ប្រឹងប្រែងហ្វឹកហាត់ដើម្បីទទួល​បានលទ្ធផលល្អទាំងលើឆាកអន្តរជាតិ៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖