+855 16 757 168     samnob@keiladaily.com
KD Logo

ប្រកួតរាំនៅកោះតៃវ៉ាន់ កីឡាករ-កីឡាការិនីរាំកម្ពុជាយកបានមេដាយ៣គ្រឿង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 69

កីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើមមេដាយ៣គ្រឿងពីព្រឹត្តិការណ៍ការប្រកួតកីឡារាំ Taipei Open 2019 នៅកោះតៃវ៉ាន់ ដែលប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ តុលា។

ក្នុងនោះសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនប្រតិភូ ចៅក្រម កីឡាករ កីឡាការិនីចំនួន៧នាក់ចូលរួម។


ជាលទ្ធផល កាលថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កីឡាករ ច័ន្ទ វិចទ័រ និងកីឡាការិនីព្រាប ដានីអែលឡា ដណ្ដើមបានមេដាយមាស មួយគ្រឿងក្នងការប្រកួតវិញ្ញាសា ADSF AsIan Adult Open Latin Dance 2019 និង មេដាយប្រាក់២គ្រឿងក្នុងការប្រកួតវិញ្ញាសា ADSF Single Dance Cha Cha Cha និង Paso Double និងចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។

ជាមួយគ្នានេះ កីឡាករ សេង សុគីម និង កីឡាការិនី ម៉ូវ ដានីតា ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារំាអាស៊ី ADSF Single Dance Jive និងចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance។


អ្នកស្រី ហង្ស ស៊ីម៉ន ជាអគ្គលេខាធិការសហព័ន្ធ និង ជាប្រធានប្រតិភូបានឲ្យដឹងថា ការប្រកួតនេះមាន១៧ប្រទេសចូលរួម និងសុទ្ធតែខ្លាំងៗ៕

អត្ថបទ និងរូបភាព ៖ វរវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖