+855 16 757 168     samnob@keiladaily.com
KD Logo

អតីតកំពូលអ្នកប្រដាល់ Oscar De La Hoya រងការចោទថាបានបំពានផ្លូវភេទស្ត្រីម្នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 287

អតីតជើងឯកប្រដាល់ពិភពលោក៦ប្រភេទទម្ងន់ផ្សេងគ្នា Oscar De La Hoya ត្រូវបានចោទប្រកាន់ថាបានបំពានផ្លូវភេទលើនារីម្នាក់នៅផ្ទះរបស់លោកកាលពីឆ្នាំ២០១៧។

De La Hoya បច្ចុប្បន្នជាប្រូម៉ូទ័រ (Promoter) វ័យ៤៦ឆ្នាំ ប្រឈមនឹងបណ្ដឹងជាច្រើនពីបទដូចជា គំរាមកំហែងនិងបំពានផ្លូវភេទ, ហិង្សាយ៉េនឌ័រ, ធ្វេសប្រហែស និងការបង្កឱមានអារម្មណ៍ភ័យព្រួយក្រៃលែង។

នារីនៅពីក្រោយការចោទប្រកាន់នេះមានវ័យ២៩ឆ្នាំនៅពេលនោះ (២០១៧) និងមានទំនាក់ទំនងផ្លូវភេទជាមួយ De La Hoya។

អ្នកនាំពាក្យរបស់ De La Hoya អះអាងថាការចោទប្រកាន់ទាំងនោះគឺមិនពិតទាល់តែសោះ និងប្រកាសទាត់ចោលទាំងស្រុង។

សូមរំឭកថា De La Hoya បានកាន់កាប់ខ្សែក្រវាត់ពិភពលោកជាច្រើនប្រភេទទម្ងន់ផ្សេងគ្នារវាងឆ្នាំ១៩៩៤ដល់២០០៧។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៩ បន្ទាប់ពីប្រកួតលើកចុងក្រោយចាញ់ Manny Pacquiao ចុងខែធ្នូឆ្នាំ២០០៨៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖