+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធយូដូអន្តរជាតិពិន័យអ៉ីរ៉ង់ ក្រោយបង្ខំកីឡាករខ្លួនធ្វើចាញ់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 220

សហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) បានដាក់ពិន័យអ៉ីរ៉ង់ពីការប្រកួតក្រៅប្រទេសនានាមួយរយៈ។

យោងតាម Reuters ពិន័យនេះត្រូវបានគេគ្រោងឡើងកាលខែមុនបន្ទាប់ពីសហព័ន្ធអ៉ីរ៉ង់តម្រូវឲ្យកីឡាករខ្លួនធ្វើចាញ់ការប្រកួតកម្រិតពិភពលោកមួយដើម្បីចៀសកុំឲ្យជួបអ៉ីស្រាអែល។ 


ជាក់ស្ដែងក្នុងការប្រកួតនៅខែសីហា ក្នុងប្រទេសជប៉ុន សហព័ន្ធអ៉ីរ៉ង់បង្ខំឲ្យកីឡាករ Saeid Monllaei ធ្វើចាញ់ ដើម្បីកុំឲ្យជួប Sagi Muki របស់អ៉ីស្រាអែលនៅវគ្គផ្ដាច់ព្រ័ត្រ។ 

Mollaei ដែលជាជើងឯកពិភពលោក ២០១៨ កំពុងសូមសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ ព្រោះភ័យខ្លាចពីការគំរាមកំហែងនៅប្រទេសរបស់ខ្លួន៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ zing.vn

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖