+855 16 757 168     samnob@keiladaily.com
KD Logo

កាយ​សម្ព័ន្ធ​ នឹង​បញ្ចូន​អត្តពលិក​ទៅហ្វឹក​ហាត់​នៅចិន​ ៣ឆ្នាំ​មុន​ស៊ីហ្គេម​២០២៣​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 446
ក្រោយពីមានការប្រជុំជាមួយអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អំពីការបញ្ជូនអត្តពលិកហ្វឹកហាត់ក្រៅប្រទេសរួចរាល់ ឯ.ឧបណ្ឌិត ថោង ខុន ប្រធានស​ហព័ន្ធ​កីឡាកាយសម្ព័ន្ធកម្ពុជា បានសម្រេចបញ្ចូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ពោល៣ឆ្នាំមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។

កាលពីថ្ងៃទី ១៨ មេសា នាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បង្ហើបថា សហព័ន្ធបានទទួ​ល​ពត៌មានច្បាស់ការណ៍ហើយ ថានឹងបញ្ជូនកីឡាករ-កីឡាការិនី ឲ្យទៅហ្វឹតហាត់នៅប្រទេសចិន៖
”យើងបានទទួលពត៌មានច្បាស់ការណ៍មួយហើយពី ឯ.ឧបណ្ឌិត ថោ​ង ខុន ដែលលោកមានទំនាក់ទំនង ជាមួយអនុប្រធានគណៈកម្មាជាតិអូឡាំពិកមួយរូបដែល គាត់ជាអ្នកវិនិយោគធំ ហើយគាត់នឹងធានាថាជួយរៀបចំបញ្ចូ​នកីឡាករ កីឡាការិនិ ដើម្បីទៅធ្វើការហ្នឹកហាត់នៅប្រទេសចិន ប្រហែលជា៣ ឬ៤ឆ្នាំ មុនព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់ ដូចជា៣ឆ្នាំមុន គឺ២០១៧ ២០​១​៨ ២០១៩ ដាច់ខាតត្រូវស្នើគ្រូមកប្រទេសកម្ពុជា រហូតឆ្នាំ ២០២៣ ដាច់ខាតយើងត្រូវមានផែនការណ៍ច្បាស់លាស់បញ្ចូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅ​ប្រទេសចិនតែម្ដង រហូតដល់កម្ពុជាធ្វើកីឡាស៊ីហ្គេមទើបពួកគេត្រឡប់មកវិញហើយចូលរួមប្រកួតតែម្ដង”

អគ្គលេខាធិការដដែលបន្តថា មុនចេញទៅហ្វឹកហាត់នៅចិន អត្តពលិកទាំងអស់ត្រូវពង្រឹងការហ្វឹកហាត់នៅកម្ពុជាឲ្យខ្លាំងជាមុនសិន ដោយពួកគេមានពេលពង្រឹ​ងសមត្ថភាពក្នុងស្រុកពីពេលនេះ រហូតដល់ឆ្នាំ២០២០ ដើម្បីងាយចាប់យកបទពិសោធន៍ថ្មីៗ ដែលគ្រូកម្រិតខ្ពស់នៅទីនោះផ្ដល់ឲ្យ។

គួរដឹងដែរថា កាលពីថ្ងៃទី០៦ មេសា កន្លងទៅ ឯ.ឧ អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានកោះហៅសហព័ន្ធចំនួន៦ ចូលរួមកិច្ចប្រជុំបន្ទាន់ ដើ​ម្បីជំរុញឲ្យមានការបញ្ចូនអត្តពលិកតាមប្រភេទកីឡារបស់ខ្លួន ទៅហ្វឹកហាត់នៅតាមប្រទេសមានសក្ដានុលតាមប្រភេទកីឡានីមួយៗ ក្នុងនោះរួមមាន សហ​ព័​ន្ធ​កីឡាកាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម វាយកូនឃ្លីលើតុ បាល់បោះ និងបាល់ទះ ៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ ៖តាំង លីហួរ / រូបភាព ៖ ងិន មករា
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖