+855 16 757 168     samnob@keiladaily.com
KD Logo

ខ្ញីចាស់វ័យ៣៨ឆ្នាំ Federer ឈ្នះពាន Swiss Indoors ជាលើកទី១០ក្នុងអាជីព

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 155

កំពូលកីឡាករវាយកូនបាល់ស្វ៊ីសវ័យ៣៨ឆ្នាំ Roger Federer ក្ដោបពាន Swiss Indoors ជាលើកទី១០ក្នុងអាជីព បន្ទាប់ពីឈ្នះ៦-២, ៦-២ លើ Alex de Minaur ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

កីឡាករដ៏ឆ្នើមរូបនេះបានបង្កើនស្ថិតិឈ្នះ២៤ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍នេះ និងឈ្នះជើងឯក ATP លើកទី១០៣។

គួរបញ្ជាក់ថា នេះជាការលេងវគ្គផ្ដាច់ព្រ័ត្រ ATP លើកទី១៥៧របស់ Federer ហើយគេបានទទួលជ័យជម្នះក្នុងថេរវេលា១ម៉ោង ៨នាទី ទល់នឹងកីឡាករអូស្ត្រាលីវ័យ២០ឆ្នាំខាងលើ។


ពាននេះជាពានទី៤របស់ Federer ក្នុងរដូវកាល២០១៩នេះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖