+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកនឹងចូលរួមជាមន្ត្រីបច្ចេកទេសនៅស៊ីហ្គេម២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 275

លោក នាង សូរិទ្ធិយ៉ា ក្លាយជាមន្ត្រីបច្ចេកទេសហែលទឹកដំបូងគេរបស់កម្ពុជាជា ដែលត្រូវបានអញ្ជើញឱ្យចូលរួមរៀបចំការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩នេះ នៅហ្វិលីពីន ចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ។


ឱកាសដ៏កម្រនេះទទួលបាន ក្រោមការអញ្ជើញពីម្ចាស់ផ្ទះហ្វីលីពីន តាមរយៈសហព័ន្ធកីឡាហែលទឹកអាស៊ី។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លើកឡើងថា នេះជាលើកទីមួយដែល​មន្ត្រីកីឡាហែលទឹកពីកម្ពុជាត្រូវបានកោះហៅចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះក្នុងនាមជាមន្ត្រីបច្ចេកទេសអន្តរជាតិ។ លោកថា វាជាសញ្ញាដ៏ល្អដើម្បីឲ្យសហព័ន្ធប្រឹងប្រែងសាបព្រោះធនធានឲ្យបានកាន់តែច្រើនថែមទៀត។


គួរបញ្ចាក់ថា ក្រៅពីមន្ត្រីបច្ចេសទេសកម្រិតអន្តរជាតិបច្ចុ​ប្ប​ន្ន លោក នាង សូរិទ្ធិយ៉ា ក៏ជាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡា​ហែ​ល​ទឹកផងដែរ៕


អត្ថបទ ៖ រ៉ាយ៉ា់ម៉ាវីន
រូបភាព ៖ Facebook

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖