+855 16 757 168     samnob@keiladaily.com
KD Logo

​NOCC​ ​​ត្រៀម​ស្វាគមន៍​ ​ស៊ន សៀវម៉ី​ ​យ៉ាង​កក់​ក្ដៅ​​ពេល​មក​ដល់​ស្រុក​វិញ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 396
​កីឡាការនី​ ​ស៊ន សៀវម៉ី​ ​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ​នៅ​ថ្ងៃ​ព្រហ្បតិ៍​ ​នេះ​វេលា​ម៉ោង​១​រសៀល​ ​ក្រោយ​​ដណ្ដើម​​បាន​​មេដាយ​​មាស​​មួយ​​គ្រឿង​​ក្នុង​​វគ្គ​​ជម្រុះ​​​អូឡាំពិក​​២០១៦​ ប្រចាំ​តំបន់​អាស៊ី​ ​និង​ ​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​ទៀត​ពី​ការ​ប្រកួត​ ​Taekwondo Asian Championship​ ​២០១៦​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដូច​គ្នា​។​ ​ចំណែក​ ​កីឡាការនី​ ​ឈឿង ពុទ្ធារីម​ ​ដែល​ចូល​រួម​វគ្គ​ជម្រុះ​អូឡាំពិក​ដែរ​នោះ​ ​​ពុំ​បាន​ទទួល​ជ័យ​ជម្នះ​ឡើយ​។​

​ឯកឧត្ដម​ ​វ៉ាត់ ចំរើន​ ​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​(NOCC)​ ​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​ ​Keila Daily​ ​នៅ​រសៀល​ថ្ងៃ​ពុធ​ ​នេះ​ថា​ ​ស៊ន សៀវម៉ី​ ​និង​ ​កីឡាការនី​ ​ឈឿង ពុទ្ធារីម​ ​នឹង​ត្រូវ​បាន​ទទួល​យ៉ាង​កក់ក្ដៅ​សម​នឹង​ស្នា​ដៃ​ដែល​ធ្វើបាន​។​

​អគ្គ​លេខាធិការ​ ​NOCC​ ​បញ្ជាក់​ ​៖​ ​“​យើង​នឹង​ទៅ​ទទួល​អ្នក​ទាំង​២​ដល់​ព្រលាន​ ​ហើយ​បន្ត​ទៅ​ទទួល​ទាន​អាហារ​ ​និង​ ​ជួប​ជុំ​សំ​ណេះ​​សំណាល​​នៅ​​ស្នាក់​​ការ​​គណកម្មាធិការ​​​ជាតិ​​​អូឡាំពិក​​កម្ពុជា​តែ​ម្ដង​ ​ចំណែក​រឿង​ប្រាក់​រង្វាន់​វិញ​ ​ខាង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ជា​អ្នក​រៀប​ចំ​”​។​

ចំពោះ​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​ដែរ​ ​Keila Daily​ ​បាន​ព្យាយាម​ទាក់​ទង​ឯកឧត្តម​ ​អ៊ុក សិទ្ធិជាតិ​ ​អគ្គនាយក​កីឡា​ ​នៃ​ក្រសួង​អប់រំ​​ ​យុវជន​ ​និង​ ​កីឡា​ ដើម្បី​ចង់​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​​នោះ​ ប៉ុន្តែ​​​ពុំ​​មាន​​អ្នក​លើក​ទូរសព្ទ​។

​គួរ​រំលឹក​ថា​ ​កីឡាការនី​ ​ស៊ន សៀវម៉ី​ ​ដណ្ដើម​បា​ន​មេដាយ​មាស​ជម្រុះ​អូឡាំពិក​ ​ប្រចាំ​តំបន់​អាស៊ី​ ​ដោយ​យក​ឈ្នះ​កីឡាការនី​ហ្វីលីពីន​ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ប៉ុន្តែ​ចាញ់​​កូរ៉េ​ខាង​ត្បូង​​​ក្នុង​​កម្មវិធី​ ​Taekwondo Asia Championship​៕​

អត្ថបទ ៖ សែន សំរេចតេជះ
រូបភាព ៖ PNN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖