+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯកពិភពលោក Mobile Legend: Bang Bang បើកប្រកួតដណ្ដើមប្រាក់រង្វាន់យ៉ាងសន្ធឹក 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 124

Mobile Legends: Bang Bang វិញ្ញាសាកីឡាអេឡិចត្រូនិកកំពុងពេញនិយមបំផុត ពេលនេះនឹងធ្វើឲ្យកក្រើកចេញពីប្រទេសម៉ាឡេស៊ីដែលជាសមរភូមិរៀបចំការប្រកួតជើងឯកពិភពលោក Mobile Legends: Bang Bang World Championship ដែលហៅកាត់ថា M1 ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអមដោយប្រាក់រង្វាន់សរុបរហូតដល់ ២៥០០០០ដុល្លារអាមេរិក។


ព្រឹត្តិការណ៍ជើងឯកពិភពលោកធំមិនធ្លាប់មាននេះនឹងប្រជុំដោយក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗប្រកបដោយសមត្ថភាព និងទេពកោសល្យខ្ពស់ មកពី១៤តំបន់ជុំវិញពិភពលោក។

ការប្រកួតទាំងអស់នឹងផ្សាយផ្ទាល់តាមរយៈ Youtube Gaming ចេញពីសមរភូមិទីលាន Axiata Arena តំបន់ Bukit Jalil ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះជាព្រឹត្តិការណ៍អស្ចារ្យដែលអ្នកនិយមចូលចិត្តកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ពិតជាទទួលបានបទពិសោធយ៉ាងល្អជាក់ជាមិនខាន។

ជើងឯកពិភពលោក M1 គឺជាលទ្ធផលដ៏គួរជាទីមោទកភាពពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្សាន្ត MOONTON និងដៃគូឧបត្ថម្ភសំខាន់ U Mobile។

បើតាមសេចក្តីថ្លែងការណ៍របស់របស់លោក Justin Yuan ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានបញ្ជាក់ថា «ដៃគូឧបត្ថម្ភសំខាន់ U Mobile ដែលជាក្រុមហ៊នទូរគមនាគន៍ទទួលបានពានរង្វាន់ជាច្រើនរបស់ប្រទេសម៉ាឡេស៊ីបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន MOONTON ដោយបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការសម្រាប់ការប្រកួតជើងឯកពិភពលោក M1 World Championship។ ភាពជាដៃគូរបស់ U Mobile ជាមួយ MOONTON បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិកទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងពិភពលោក»។

ជើងឯក M1 World Championship នឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះក្នុងពូលពីថ្ងៃទី១១ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់ពីមកក្រុមខ្លាំងដែលជាប់វគ្គជម្រុះក្នុងពូលត្រូវឡើងដល់វគ្គប្រកួតសំខាន់។ ក្រុមខ្លាំងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន ទួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។

អ្នកគាំទ្រ និងអ្នកស្រលាញ់ចូលចិត្តពិតជាទន្ទឹងរង់ចាំឲ្យព្រឹត្តិការរណ៍ដ៏អស្ចារ្យនេះមកដល់ឆាប់។ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនតាមរយៈការចាប់ឆ្នោតផ្សងសំណាង។ រង្វាន់ធំៗជាច្រើនដូចជា ម៉ូតូ ទូរសព្ទទំនើប កៅអីលេងហ្គេម កាសស្តាប់ត្រចៀក និងរង្វាន់ជាច្រើនទៀត។ ជាពិសេសអ្នកគាំទ្រក៏នឹងមានឱកាសចូលរួមក្នុងកម្មវិធី KOL Showmatch។


អ្នកនិយមតាមដានកីឡាអេឡិចត្រូនិកជ្រាប់ហើយថា កីឡា E-Sports នឹងមានមុខផ្លូវការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះ Mobile Legends គឺជាវិញ្ញាសាមួយរបស់កីឡាអេឡិចត្រូនិកមួយដែរ។ តាមព័ត៌មានច្បាស់ការគឺ ប្រទេសចំនួន៩ក្នុងតំបន់អាស៊ាននឹងបញ្ជូកក្រុមកីឡាអេឡិចត្រូនិករបស់ខ្លួនចូលរួមប្រទេសកីឡាស៊ីហ្គេម ចុងឆ្នាំនេះ។ វិញ្ញាសា Mobile Legends: Bang Bang នឹងប្រកួតនៅថ្ងៃទី៥ ទី៧ និងទី៨ ខែធ្នូ ដែលមានផ្សាយផ្ទាល់តាមផេក Bang Bang។

ជាមួយនឹងការចូលរួមយ៉ាងសកម្ម អ្នកគាំទ្រ កីឡាករ កីឡាការិនីវិញ្ញាសា Mobile Legends: Bang Bang បានកំពុងក្លាយជាពេលវេលាដ៏ពេញនិយមបំផុតទូទាំងពិភពលោក។

ព្រឹត្តិការណ៍ជើងឯកពិភពលោកធំមិនធ្លាប់មាន Mobile Legends: Bang Bang នឹងធ្វើឲ្យកក្រើកប្រទេសម៉ាឡេស៊ីដែលអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកទូទាំងពិភពលោកពិតជាមិនអាចខកខាតបានឡើយ។ សម្រាប់អ្នកចង់ចូលរួមទស្សនាផ្ទាល់អាចចូលរកសសំបុត្រតាម http://bit.ly/M1-Tickets ឬព័ត៌មានបន្ថែម សូមចូលទៅកាន់ http://m1.mobilelegends.com។ ជាពិសេសឥឡូវនេះសំបុត្របញ្ចុះតម្លៃរហូតដល់២៥%សម្រាប់ “25OFFM1”។


សម្រាប់ព័ត៌មានលំអិត សូមទាក់ទងភ្នាក់ងារទីផ្សារ Jumix Sdn Bhd នៅ Sanz Teoh
ទូរសព្ទ៖ +60 4609 9028

អ៊ីមែល៖ : marketing@jumix.com.my

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖