+855 16 757 168     samnob@keiladaily.com
KD Logo

ឈឿង ​ពុទ្ធា​រីម​៖ មេ​ដាយ​សំរឹទ្ធ​អាស៊ី​ទើប​ឈ្នះ​សប្ដាហ៍​នេះ​ ជា​មេដាយ​ចុង​ក្រោយ​ដ៏មា​នតម្លៃ​របស់ខ្លួន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2470
កីឡាការិនីវ័យ២៧ឆ្នាំ ឈឿង ពុទ្ធារីម បានបង្ហើបថា មេដាសសំរឹទ្ធអាស៊ីដំបូងបំផុតរបស់ខ្លួន ដណ្ដើមបានពីការប្រកួតជើងឯកអាស៊ីនៅ ហ្វីលពីនថ្ងៃ​ទី១​៩​មេ​សា​ សប្ដាហ៍នេះ គឺមានតម្លៃបំផុត ដែលនឹងក្លាយជាសមិទ្ធផលចុងក្រោយបង្អស់ មុនខ្លួនសម្រេចឈប់ពីជីវតិកីឡាការិនីទាំងស្រុង នៅប្រមាណ៣ខែខាងមុ​ខ។ នេះ​បើតាមការឆ្លើយឆ្លងរបស់ ឈឿង ពុទ្ធារីម ពីទីក្រុងម៉ានីល ល្ងាចថ្ងៃទី២០មេសាម្សិលមិញ មុនត្រលប់មកដល់កម្ពុជានៅរសៀលថ្ងៃ២១មេសានេះ។

ឈឿង ទុទ្ធារីម ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម៤សម័យផងនោះ រៀបរាប់ថានេះជាលើកដំបូងដែលខ្លួន ចូលរួមក្នុងជើងឯក តេក្វាន់ដូទ្វីបអាស៊ី។ បើទោះឈ្នះ​ត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែនោះជាជ័យដែលនាងចាត់ទុកថា ដូចុងក្រោយ មុនចាកចេញពីជីវិតកីឡាការនីជម្រើសជាតិ ដែលធ្លាប់ប្រលូកតាំងពី ២០០៤មក។

ក្នុងបទសម្ភាសឆ្លើយឆ្លងពី ហ្វីលីពីន ដដែល ឈឿង ពុទ្ធារីម ដែលទើបបរាជ័យក្នុងការជម្រុះកៅអីអីអូឡាំពិក២០១៦ បន្ថែមថា ក្រោយបង្កើតសមិទ្ធិផលចុង​ក្រោ​​យនេះ នាងនឹងប្រែខ្លួនជាគ្រូបង្វឹកកីឡាករត្វាន់ក្វាន់ដូថ្នាលរបស់ខេមរៈសព័ន្ធកីឡាតក្វាន់ដូ ជាផ្លូវការនៅប្រមាណ៣ខែទៀត។

សូមរំលឹកថា ឈឿង ពុទ្ធារីម ជាកិឡាការិនីតេក្វាន់ដូជម្រើសជាតិ ជើងចាស់ដែលបាន ប្រកាសលាឈប់ពីក្រុមជម្រើសជាតិកាលពីកន្លងទៅ ប៉ុន្តែនាងត្រូវបាន​ផ្ដ​​ល់​ឱកាសឲ្យចេញទៅ ជម្រុះកៅអីអូឡាំពិក រួមនឹងឯកអាស៊ី នៅហ្វីលីពីន ដែលចាប់ផ្ដើមតាំងពីសប្ដាហ៍មុន និងបញ្ចប់នៅសប្ដាហ៍នេះ ជាមួយ ស៊ន សៀវម៉ី។ តំ​ណា​លគ្នានឹង ស៊ន សៀវម៉ី ឈ្នះមេដាយមាសវគ្គជម្រុះអូឡាំពិកនោះ ឈឿង ពុទ្ធារីម បានធ្លាក់ មុនឈ្នះមដាយ សំរឹទ្ធ ជើងឯកអាស៊ី ដែលប្រារព្ធនៅទីក្រុង ម៉ា​នី​ល​​ បន្ទាប់គ្នានោះ ខណៈ សន សៀវម៉ី ឈ្នះមេដាយ ប្រាក់ ក្នុងកម្មវិធីដែលនាងឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រកាលពី២០១៤មួយនេះ៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ប៉ែន សុផាន់ណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖